Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:20 - ព្រះគម្ពីរខ្មែរសាកល

20 ម៉ូសេ​បាន​កើតមក​ក្នុង​គ្រានោះ​ឯង​។ លោក​ជា​កូន​ដ៏ស្អាត​នៅចំពោះ​ព្រះ ហើយ​ត្រូវបាន​ចិញ្ចឹម​បី​ខែ​នៅក្នុង​ផ្ទះ​របស់​ឪពុក​លោក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 គឺ​ពេល​នោះ​ហើយ​ ដែល​លោក​ម៉ូសេ​បាន​កើត​មក​ ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ហើយ​លោក​ជា​កូន​ដ៏​ស្អាត​នៅ​ចំពោះ​ព្រះ។ គេ​ក៏​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​លោក អស់​រយៈ​ពេល​បី​ខែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ម៉ូសា​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​គាត់​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ចិត្ត​អុលឡោះ។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​គាត់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។

សូមមើលជំពូក ចម្លង




កិច្ចការ 7:20
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ជំនឿ កាល​ម៉ូសេ​កើតមក លោក​ត្រូវ​ឪពុកម្ដាយ​លាក់ទុក​បីខែ ពីព្រោះ​ពួកគាត់​ឃើញថា​កូន​នោះ​ស្អាត ហើយ​ពួកគាត់​មិន​ខ្លាច​រាជក្រឹត្យ​របស់​ស្ដេច​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម