អេសាយ 54:1 - ព្រះគម្ពីរខ្មែរសាកល1 “ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរច្រៀងដោយអំណរ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ ហើយស្រែកហ៊ោឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលត្រូវគេបោះបង់ចោល មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់មានព្រះបន្ទូលថា: ក្រុងយេរូសាឡឹមអើយ អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ តែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ! អ្នកដែលលែងសម្រាលកូនអើយ! ចូរអបអរសាទរឡើង ដ្បិតភរិយាដែលស្វាមីបោះបង់ចោល នឹងមានកូនច្រើនជាងភរិយាដែលស្វាមី នៅជាមួយទៅទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱស្ត្រីអារ ដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសំរាលអើយ ចូរធ្លាយចេញជាបទចំរៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កូនរបស់ស្ត្រីដែលបង់ខ្លួននៅតែឯង នោះមានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្ដីទៅទៀត សូមមើលជំពូកអាល់គីតាប1 អុលឡោះតាអាឡាមានបន្ទូលថា: ក្រុងយេរូសាឡឹមអើយ អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ តែឥឡូវនេះចូរស្រែកហ៊ោយ៉ាងសប្បាយ! អ្នកដែលលែងសំរាលកូនអើយ! ចូរអបអរសាទរឡើង ដ្បិតភរិយាដែលស្វាមីបោះបង់ចោល នឹងមានកូនច្រើនជាងភរិយាដែលស្វាមី នៅជាមួយទៅទៀត។ សូមមើលជំពូក |
អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល” ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងមានប្ដី។