Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:21 - ព្រះគម្ពីរខ្មែរសាកល

21 ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ៊ីសាក​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នា​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្ដែ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ៊ីសាក​វិញ ជាកូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក​នៅ​ឆ្នាំ​ក្រោយ​ក្នុង​រដូវ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសាក គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ​ក្នុង​ខែ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​ឯ​សេចក្ដី​សញ្ញា​របស់​អញ នោះ​នឹង​បាន​តាំង​នឹង​អ៊ីសាក​វិញ ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​ដល់​ឯង​នៅ​កំណត់​ឆ្នាំ​ក្រោយ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:21
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ទេ​! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​វា​ថា​អ៊ីសាក​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​វា ជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​សម្រាប់​ពូជពង្ស​ជំនាន់ក្រោយ​របស់វា​។


នោះ​ម្នាក់​ក្នុងពួកគេ​និយាយថា​៖ “ឆ្នាំក្រោយ​យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញជាមិនខាន​ក្នុងពេលដដែលនេះ ហើយ​មើល៍! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​មាន​កូនប្រុស​ម្នាក់”។ ពេលនោះ សារ៉ា​បាន​លួច​ស្ដាប់​នៅ​មាត់ទ្វារ​រោង​ដែល​នៅខាងក្រោយ​អ័ប្រាហាំ​។


តើ​មាន​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះយេហូវ៉ា​ឬ​? ដល់​ពេលកំណត់ យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញ ហើយ​ឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។


ព្រះយេហូវ៉ា​បាន​ប្រោសប្រណី​ដល់​សារ៉ា ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល ហើយ​ព្រះយេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​សារ៉ា ដូចដែល​ព្រះអង្គ​បាន​សន្យា​ទុក​។


អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។


អ៊ីស្រាអែល​ឲ្យពរ​យ៉ូសែប​ថា​៖ “សូមឲ្យ​ព្រះ​ដែល​អ័ប្រាហាំ និង​អ៊ីសាក​ដូនតា​របស់យើង បាន​ដើរ​នៅចំពោះ​ព្រះអង្គ ជា​ព្រះ​ដែល​ឃ្វាល​យើង​អស់មួយជីវិត​រហូតដល់​សព្វថ្ងៃនេះ


ដែលមាន​ដល់​អ័ប្រាហាំ និង​ពូជពង្ស​របស់​លោក​ជារៀងរហូត ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់យើង”។


ដើម្បី​សម្ដែង​សេចក្ដីមេត្តា​ដល់​ដូនតា​របស់យើង និង​ដើម្បី​នឹកចាំ​អំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេល ឬ​វេលា​ដែល​ព្រះ​បិតា​បាន​កំណត់​ដោយ​សិទ្ធិអំណាច​របស់ព្រះអង្គ គឺ​មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ឡើយ​។


ដ្បិត​ព្រះបន្ទូល​នៃ​សេចក្ដីសន្យា គឺ​ដូចតទៅ​:“ឆ្នាំក្រោយយើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។


ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។


ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម