Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:17 - ព្រះគម្ពីរខ្មែរសាកល

17 “លុះ​ជិតដល់​ពេលកំណត់​នៃ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ប្រជាជន​អ៊ីស្រាអែល​កើនចំនួន​កាន់តែច្រើនឡើង​នៅ​អេហ្ស៊ីប

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​ នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លុះ​ជិត​ដល់​ពេល​កំណត់​នៃ​សេចក្តី​សន្យា ដែល​ព្រះ​បាន​ស្បថ​ជាមួយ​លោក​អ័ប្រា‌ហាំ ប្រ‌ជាជន​យើង​ក៏​មានចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លុះ​ជិត​ដល់​ពេល​ព្រះ‌ជាម្ចាស់​ត្រូវ​បំពេញ​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ ជន‌ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លុះ​ជិត​ដល់​ពេល​អុលឡោះ ត្រូវ​បំពេញ​តាម​បន្ទូល​ដែល​ទ្រង់​សន្យា​ជា​មួយ​អ៊ី‌ព្រហ៊ីម ជន‌ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




កិច្ចការ 7:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ជនជាតិអ៊ីស្រាអែល​បាន​រស់នៅ​ស្រុក​កូសែន​ក្នុង​ដែនដី​អេហ្ស៊ីប ហើយ​ពួកគេ​ទទួលបានកម្មសិទ្ធិ​នៅ​ទីនោះ ក៏​បង្កើតកូន ហើយ​កើនចំនួនឡើង​យ៉ាងច្រើន​។


ព្រះ​នៃ​ជនជាតិ​អ៊ីស្រាអែល​នេះ បាន​ជ្រើសរើស​ដូនតា​របស់យើង ហើយ​ព្រះអង្គ​បាន​លើកតម្កើង​ជនជាតិ​នេះ កាល​ដែល​ពួកគេ​រស់នៅបណ្ដោះអាសន្ន​នៅ​ដែនដី​អេហ្ស៊ីប រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុកនោះ​ដោយ​ព្រះហស្ត​ដ៏មានអំណាច​។


ព្រះ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ពូជពង្ស​របស់​គាត់​នឹង​ជា​ជនរស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​បរទេស ហើយ​អ្នកស្រុកនោះ​នឹង​យក​ពួកគេ​ធ្វើជាទាសករ ព្រមទាំង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម