Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:29 - ព្រះគម្ពីរខ្មែរសាកល

29 នៅពេល​ថ្ងៃ​ស្លាប់​របស់​អ៊ីស្រាអែល​ជិតមកដល់ គាត់​ក៏​ហៅ​យ៉ូសែប​កូនប្រុស​របស់គាត់​មក ប្រាប់ថា​៖ “ឥឡូវនេះ ប្រសិនបើ​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​ដាក់​ដៃ​ឯង​នៅក្រោម​ភ្លៅ​យើង ហើយ​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ផង គឺ​សូម​កុំ​បញ្ចុះ​យើង​នៅ​អេហ្ស៊ីប​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លុះ​ជិត​ដល់​ពេល​ដែល​លោក​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពុក​ដោយ​សប្បុរស ហើយ​ស្មោះ​ត្រង់ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក​ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 វេលា​ដែល​អ៊ីស្រាអែល​ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ នោះ​ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅអញ​ស្បថ​ថា ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស​ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពេល​អ៊ីស្រ‌អែល​ជិត​ស្លាប់ គាត់​បាន​ហៅ​យូសុះ​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សំដែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក ដូច​តទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:29
28 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​និយាយ​នឹង​បាវបម្រើ​របស់គាត់ ជា​ចាស់ទុំ​ក្នុង​ផ្ទះ​របស់គាត់​ដែល​គ្រប់គ្រង​លើ​របស់ទាំងអស់​ដែល​គាត់​មាន ថា​៖ “ចូរ​ដាក់​ដៃ​អ្នក​នៅក្រោម​ភ្លៅ​ខ្ញុំ


ដូច្នេះ​ឥឡូវនេះ ប្រសិនបើ​អស់លោក​ចង់​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដល់​ចៅហ្វាយ​របស់ខ្ញុំ សូម​ប្រាប់​ខ្ញុំ​មក​; ហើយ​ប្រសិនបើ​មិន​ព្រម​ទេ ក៏​សូម​ប្រាប់​ខ្ញុំ​ដែរ ដើម្បីឲ្យ​ខ្ញុំ​បាន​បែរ​ទៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ទៀត”។


អ៊ីសាក​និយាយថា​៖ “មើល៍! ឪពុក​ចាស់​ហើយ មិន​ដឹង​ស្លាប់​ថ្ងៃ​ណា​ទេ​។


អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “មើល៍! យើង​ជិត​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​នឹង​គង់នៅ​ជាមួយ​ពួកឯង ហើយ​នាំ​ពួកឯង​ត្រឡប់​ទៅឯ​ទឹកដី​របស់​ដូនតា​ពួកឯង​វិញ​។


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ


‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។


មនុស្ស​ពិតជា​មិន​អាច​បង់ថ្លៃលោះ​បងប្អូន​បាន​ទេ ក៏មិន​អាច​ថ្វាយ​ដល់​ព្រះ​នូវ​ថ្លៃលោះ​របស់គេ​បាន​ដែរ


ដើម្បីឲ្យ​គេ​រស់​ជាដរាប គឺ​កុំឲ្យ​ឃើញ​រណ្ដៅមរណៈ​ឡើយ​។


ដ្បិត​ក្នុង​មរណភាព គ្មាន​ការនឹកចាំ​អំពី​ព្រះអង្គ​ឡើយ នៅ​ស្ថានមនុស្សស្លាប់ តើ​នរណា​នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​?


តើ​មាន​មនុស្សណា​អាច​រស់​ដោយ​មិន​ឃើញ​សេចក្ដីស្លាប់​បាន​ឬ​? តើ​មាន​មនុស្សណា​អាច​រំដោះ​ព្រលឹង​របស់ខ្លួន​ពី​កណ្ដាប់ដៃ​របស់​ស្ថានមនុស្សស្លាប់​បាន​ឬ​? សេឡា


ដោយសារតែ​ជំនឿ យ៉ូសែប​បាន​លើកឡើង​អំពី​ការគេចចេញ​របស់​កូនចៅ​អ៊ីស្រាអែល កាល​លោក​ជិត​ស្លាប់ ក៏​បង្គាប់​ពួកគេ​អំពី​ឆ្អឹង​របស់​លោក​។


ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម