Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 52:5 - ព្រះគម្ពីរខ្មែរសាកល

5 ដោយហេតុនេះ ព្រះ​នឹង​ផ្ដួលរំលំ​អ្នក​ជាដរាប ព្រះអង្គ​នឹង​ចាប់​អ្នក ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​រោង ព្រះអង្គ​នឹង​រម្លើង​អ្នក​ពី​ស្ថានមនុស្សរស់​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប៉ុន្តែ ព្រះ​នឹង​បំផ្លាញ​អ្នក​រហូត​តទៅ ព្រះ‌អង្គ​នឹង​ចាប់​យក​អ្នក​ទៅ ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​ជំរំ ព្រះ‌អង្គ​នឹង​ដក​អ្នក​ចេញ​ពីទឹក​ដី របស់​មនុស្ស​រស់​នេះ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហេតុ​នេះ ព្រះ‌ជាម្ចាស់​នឹង​បំផ្លាញ អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន ព្រះអង្គ​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន ហើយ​ព្រះអង្គ​នឹង​យក​អ្នក​ចេញ ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌ទ្រង់​នឹង​បំផ្លាញ​ឯង​អស់‌កល្ប‌ជានិច្ច គឺ​ទ្រង់​នឹង​ចាប់​យក​ឯង​ទៅ នឹង​កន្ត្រាក់​ឯង​ចេញ​ពី​ទី​លំនៅ ហើយ​រំលើង​ឯង​ផុត​ពី​ស្ថាន​របស់​មនុស្ស​រស់​ចេញ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ហេតុ​នេះ​អុលឡោះ​នឹង​បំផ្លាញ អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន ទ្រង់​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន ហើយ​ទ្រង់​នឹង​យក​អ្នក​ចេញ ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 52:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ដើរ​នៅចំពោះ​ព្រះយេហូវ៉ា​ក្នុង​ស្ថានមនុស្សរស់​។


ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ឃើញ​សេចក្ដីល្អ​របស់​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​ពី​ផែនដី ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ដកចេញ​ពី​ផែនដី​៕


យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​តំណែង​របស់អ្នក ហើយ​អ្នក​នឹង​ត្រូវបាន​ទម្លាក់ចុះ​ពី​មុខងារ​របស់អ្នក​។


ខ្ញុំ​បាន​ពោលថា​: ‘ខ្ញុំ​នឹង​មិន​ឃើញ​ព្រះយេហូវ៉ា គឺ​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​! ខ្ញុំ​នឹង​មិន​ឃើញ​មនុស្ស ជាមួយ​អ្នកដែល​រស់នៅ​ពិភពលោក​ទៀត​ឡើយ​។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម