ព្រះយេហូវ៉ាអើយ ព្រះអង្គបានយកព្រលឹងរបស់ទូលបង្គំចេញពីស្ថានមនុស្សស្លាប់ ព្រះអង្គបានរក្សាជីវិតទូលបង្គំ កុំឲ្យចុះទៅរណ្ដៅមរណៈ!
សាការី 9:11 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកអ្នកវិញ យើងលែងពួកជាប់គុក ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់ឯង អាល់គីតាប ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។ |
ព្រះយេហូវ៉ាអើយ ព្រះអង្គបានយកព្រលឹងរបស់ទូលបង្គំចេញពីស្ថានមនុស្សស្លាប់ ព្រះអង្គបានរក្សាជីវិតទូលបង្គំ កុំឲ្យចុះទៅរណ្ដៅមរណៈ!
ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។
ដ្បិតព្រះយេហូវ៉ាទ្រង់សណ្ដាប់មនុស្សខ្វះខាត ហើយមិនមើលងាយមនុស្សរបស់ព្រះអង្គដែលជាអ្នកទោសឡើយ។
ពួកគេនឹងត្រូវបានប្រមូលជាមួយគ្នាដូចឈ្លើយសឹកដែលនៅក្នុងគុកងងឹត ពួកគេនឹងត្រូវបានឃុំក្នុងគុក ហើយក្រោយមកជាយូរថ្ងៃ ពួកគេនឹងត្រូវបានដាក់ទោស។
ប៉ុន្តែនេះជាប្រជាជនដែលត្រូវគេប្លន់ និងរឹបជាន់យក; ពួកគេទាំងអស់គ្នាជាប់អន្ទាក់នៅក្នុងរូង ហើយត្រូវបានលាក់ទុកក្នុងទីឃុំឃាំង; ពួកគេបានទៅជារំពា គ្មានអ្នកណារំដោះឲ្យរួចឡើយ ក៏បានទៅជាជ័យភណ្ឌដែលគ្មានអ្នកណាថា៖ “ចូរប្រគល់ទៅវិញ” នោះឡើយ។
ដើម្បីបើកភ្នែកមនុស្សខ្វាក់ ដើម្បីនាំអ្នកទោសចេញពីគុក និងនាំពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹតចេញពីទីឃុំឃាំង។
ទាំងនិយាយនឹងពួកអ្នកដែលជាប់គុកថា: ‘ចូរចេញមក!’ ក៏និយាយនឹងអ្នកដែលនៅក្នុងសេចក្ដីងងឹតថា: ‘ចូរលេចមក!’។ ពួកគេនឹងស៊ីស្មៅនៅតាមផ្លូវ ហើយវាលស្មៅរបស់ពួកគេនឹងនៅលើអស់ទាំងទីទួលត្រងិល។
អ្នកដែលជាប់ចំណងនឹងត្រូវបានដោះលែងយ៉ាងឆាប់ ពួកគេនឹងមិនស្លាប់ ហើយចុះទៅក្នុងរណ្ដៅមរណៈឡើយ ក៏មិនខ្វះអាហារដែរ។
គេនឹងសង់ទីបាក់បែកពីបុរាណរបស់អ្នកឡើងវិញ; អ្នកនឹងតាំងគ្រឹះនៃជំនាន់ជាច្រើនឡើង; អ្នកនឹងត្រូវបានហៅថា ‘អ្នកជួសជុលចន្លោះបាក់បែក’ ក៏នឹងត្រូវបានហៅថា ‘អ្នកដែលស្ដារផ្លូវឡើងវិញដើម្បីឲ្យបានរស់នៅ’។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ព្រះរាជាអើយ កាលព្រះករុណានៅលើក្រឡាបន្ទំ គំនិតរបស់ព្រះករុណាក៏ផុសឡើង អំពីអ្វីដែលនឹងកើតមាននៅក្រោយនេះ នោះព្រះអង្គដែលបើកសម្ដែងអាថ៌កំបាំងបានធ្វើឲ្យព្រះករុណាជ្រាបអ្វីដែលនឹងកើតមាន។
ដ្បិតនេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន គឺសម្រាប់ការលើកលែងទោសបាប។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន។
គាត់ក៏ស្រែកឡើងថា: ‘លោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង! សូមឲ្យឡាសារមក ជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយដាក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ដ្បិតខ្ញុំកំពុងរងទុក្ខវេទនាក្នុងអណ្ដាតភ្លើងនេះ!’។
ក្រោយពីហូបរួចហើយ ព្រះអង្គក៏យកពែងមកធ្វើដូចគ្នាដែរ ដោយមានបន្ទូលថា៖“ពែងនេះជាសម្ពន្ធមេត្រីថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ជាឈាមដែលបង្ហូរសម្រាប់អ្នករាល់គ្នា។
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព
ក្រោយពីហូបរួចហើយ ព្រះអង្គក៏យកពែងមកធ្វើដូចគ្នាដែរ ដោយមានបន្ទូលថា៖“ពែងនេះជាសម្ពន្ធមេត្រីថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ។ រាល់ពេលដែលអ្នករាល់គ្នាផឹកពីពែងនេះ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។
បើមិនដូច្នោះទេ តើពួកគេមិនឈប់ថ្វាយយញ្ញបូជាទេឬ? ដ្បិតអ្នកដែលថ្វាយបង្គំត្រូវបានជម្រះម្ដងហើយ គឺលែងមានការដឹងខ្លួនអំពីបាបទៀតហើយ។
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
ដោយទម្លាក់វាទៅក្នុងរណ្ដៅគ្មានបាត ហើយបិទមាត់រណ្ដៅ ព្រមទាំងបិទត្រា ដើម្បីកុំឲ្យវាបោកបញ្ឆោតប្រជាជាតិនានាទៀត រហូតទាល់តែផុតមួយពាន់ឆ្នាំនោះទៅ។ បន្ទាប់ពីការទាំងនេះ វាត្រូវតែត្រូវបានដោះលែងមួយរយៈខ្លី។