Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 42:22 - ព្រះគម្ពីរខ្មែរសាកល

22 ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្តែ នេះ​ជា​សាសន៍​ដែល​ត្រូវ​គេ​ប្លន់ ហើយរឹប​យក​ទ្រព្យ​សម្បត្តិ គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សម្រាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សម្រាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ប៉ុន្តែសាសន៍​នេះ​ជា​សាសន៍ ដែល​ត្រូវ​គេ​រឹប‌ជាន់ ហើយ​ប្លន់​យក គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សំរាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សំរាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 42:22
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​សណ្ដាប់​សម្រែកថ្ងូរ​របស់​អ្នកទោស ហើយ​ដោះលែង​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ស្រុក​របស់អ្នករាល់គ្នា​ស្ងាត់ជ្រងំ ទីក្រុង​របស់អ្នករាល់គ្នា​ត្រូវគេ​ដុត​ដោយ​ភ្លើង ហើយ​ពួក​សាសន៍ដទៃ​លេបយក​ដី​របស់អ្នករាល់គ្នា នៅចំពោះ​អ្នករាល់គ្នា ដីនោះ​ស្ងាត់ជ្រងំ​ដូចជា​ត្រូវ​ពួក​សាសន៍ដទៃ​បំផ្លាញ​។


តើមនុស្សនេះឬ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។


ពួកគេ​ចាត់​ទូត​ឲ្យទៅ​តាម​សមុទ្រ គឺ​ជិះ​នាវា​ធ្វើពី​ដើមកក់​នៅលើ​ផ្ទៃ​ទឹក​។ ពួក​អ្នកនាំសារ​ដ៏រហ័ស​អើយ ចូរ​ទៅ​ចុះ​! ចូរ​ទៅរក​ប្រជាជាតិ​មួយ​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង ជា​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់​!


ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: អ្នកដែល​រត់គេច​ពី​សូរ​នៃ​ការភិតភ័យ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ ហើយ​អ្នកដែល​ឡើង​ពី​ក្នុង​រណ្ដៅ​នឹង​ជាប់​អន្ទាក់ ដ្បិត​បង្អួច​នៅ​ស្ថានដ៏ខ្ពស់​បាន​បើកចំហ ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ​។


ពួកគេ​នឹង​ត្រូវបាន​ប្រមូល​ជាមួយគ្នា​ដូច​ឈ្លើយសឹក​ដែល​នៅក្នុង​គុកងងឹត ពួកគេ​នឹង​ត្រូវបាន​ឃុំ​ក្នុង​គុក ហើយ​ក្រោយមក​ជាយូរ​ថ្ងៃ ពួកគេ​នឹង​ត្រូវបាន​ដាក់ទោស​។


ផែនដី​នឹង​នៅទទេធេង ហើយ​ត្រូវបាន​ប្លន់ទាំងស្រុង ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​សេចក្ដី​នេះ​ហើយ​។


នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។


តើ​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​ផ្ទៀងត្រចៀក​នឹង​សេចក្ដីនេះ ក៏​នឹង​យកចិត្តទុកដាក់ ហើយ​ស្ដាប់​សម្រាប់​ថ្ងៃខាងមុខ​?


ដើម្បី​បើក​ភ្នែក​មនុស្ស​ខ្វាក់ ដើម្បី​នាំ​អ្នកទោស​ចេញ​ពី​គុក និង​នាំ​ពួកអ្នកដែល​អង្គុយ​ក្នុង​សេចក្ដីងងឹត​ចេញ​ពី​ទីឃុំឃាំង​។


យើង​បាន​ដាស់​ស៊ីរូស​ឡើង​ដោយ​សេចក្ដីសុចរិត ព្រមទាំង​តម្រង់​គ្រប់ទាំង​ផ្លូវ​របស់គាត់​។ គាត់​នឹង​សង់​ទីក្រុង​របស់យើង​ឡើងវិញ ហើយ​ដោះលែង​ជនជម្លៀស​របស់យើង មិនមែន​ដើម្បី​ប្រាក់ចំណូល​ទេ ក៏​មិនមែន​ដើម្បី​រង្វាន់​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ហើយ​។


សូរគ្រហឹម​របស់​ពួកគេ​ដូចជា​សិង្ហញី សូរសម្រែក​របស់ពួកគេ​ដូចជា​សិង្ហស្ទាវ​; ពួកគេ​គ្រហឹម ហើយ​ចាប់​រំពា រួច​យកទៅ ក៏​គ្មានអ្នកណា​ជួយសង្គ្រោះ​បាន​ឡើយ​។


យើង​នឹង​ដាក់​ពែងនោះ​នៅក្នុង​ដៃ​របស់​ពួកអ្នកដែល​ធ្វើទុក្ខ​អ្នក​វិញ ជា​អ្នកដែល​បាន​និយាយ​ទៅ​ព្រលឹង​របស់អ្នក​ថា​: ‘ក្រាបចុះ​ដើម្បីឲ្យ​យើង​បាន​ឆ្លងទៅ​!’ ហើយ​អ្នក​បាន​ធ្វើឲ្យ​ខ្នង​របស់អ្នក​ដូចជា​ដី គឺ​ដូចជា​ផ្លូវ​ឲ្យ​ពួកគេ​ឆ្លងទៅ”៕


អស់ទាំង​សត្វនៃទីវាល​អើយ អស់ទាំង​សត្វ​នៅ​ព្រៃ​អើយ ចូរ​មក​ត្របាក់ស៊ី​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម