Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:2 - ព្រះគម្ពីរខ្មែរសាកល

2 បើមិនដូច្នោះទេ តើ​ពួកគេ​មិន​ឈប់​ថ្វាយ​យញ្ញបូជា​ទេ​ឬ​? ដ្បិត​អ្នក​ដែល​ថ្វាយបង្គំ​ត្រូវបាន​ជម្រះ​ម្ដង​ហើយ គឺ​លែង​មាន​ការដឹងខ្លួន​អំពី​បាប​ទៀត​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ហើយ​ប្រសិន​បើ​អាច​មែន​ នោះ​ពួកអ្នកបម្រើ​មុខជា​ឈប់​ថ្វាយ​យញ្ញ​បូជា​ទៀត‍ហើយ​ ព្រោះ​កាល​ណា​ពួកគេ​បាន​ស្អាត​ម្ដង​ហើយ​ ពួកគេ​មុខជា​លែង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​បាប​ទៀត​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប្រសិន‌បើអាច តើ​គេ​មិន​បាន​ឈប់​ថ្វាយ​យញ្ញ​បូជា​ឬទេ? ព្រោះ​កាល​បើ​មនសិការ​របស់​ពួក​អ្នក​ថ្វាយ​បង្គំ ដែល​បាន​ទទួល​ការ​លាង​សម្អាត ម្តងជា​សម្រេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា គេ​មិន​ជាប់​មាន​បាប​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​នេះ​បាន​បរិសុទ្ធ​ម្ដង ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញ‌បូជា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​អុលឡោះ​តាម​របៀប​នេះ បាន​បរិសុទ្ធ​ម្ដង​ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ធ្វើ​គូរបាន​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​ទិសខាងកើត​ឆ្ងាយ​ពី​ទិសខាងលិច​យ៉ាងណា ព្រះអង្គ​ក៏​យក​ការបំពាន​របស់យើង​ចេញឆ្ងាយ​ពី​យើង​យ៉ាងនោះដែរ​។


យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​លុប​ការបំពាន​របស់អ្នក​ចេញ​ដោយយល់ដល់​ខ្លួនយើង ហើយ​យើង​នឹង​មិន​នឹកចាំ​បាប​របស់អ្នក​ទៀតឡើយ​។


យើង​បាន​លុប​ការបំពាន​របស់អ្នក​ចេញ ដូចជា​ពពកដ៏ក្រាស់ ក៏​បាន​លុប​បាប​របស់អ្នក​ចេញ ដូចជា​អ័ព្ទ​ផង​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​!


រីឯ​អ្នក​វិញ ស៊ីយ៉ូន​អើយ យើង​នឹង​ដោះលែង​ពួក​អ្នកទោស​របស់អ្នក​ពី​រណ្ដៅ​គ្មាន​ទឹក ដោយព្រោះ​ឈាម​នៃ​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក​។


ព្រះអង្គ​ក៏​មានបន្ទូលទៀតថា​: “យើង​នឹង​មិន​នឹកចាំ​បាប​របស់​ពួកគេ និង​ការឥតច្បាប់​របស់​ពួកគេ​ទៀត​ជាដាច់ខាត”


ដ្បិត​ប្រសិនបើ​អ្នកណា​ស៊ូទ្រាំ​នឹង​ទុក្ខព្រួយ ទាំង​រងការឈឺចាប់​ដោយអយុត្តិធម៌ ដោយសារតែ​សតិសម្បជញ្ញៈ​ចំពោះ​ព្រះ នោះ​ជា​ការគួរឲ្យសរសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម