Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:22 - ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​នឹង​ត្រូវបាន​ប្រមូល​ជាមួយគ្នា​ដូច​ឈ្លើយសឹក​ដែល​នៅក្នុង​គុកងងឹត ពួកគេ​នឹង​ត្រូវបាន​ឃុំ​ក្នុង​គុក ហើយ​ក្រោយមក​ជាយូរ​ថ្ងៃ ពួកគេ​នឹង​ត្រូវបាន​ដាក់ទោស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ ដែល​ប្រមូល​ទុក​ក្នុង​រណ្ដៅ ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះអង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះអង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះអង្គ​ជំនុំ‌ជម្រះ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ​ដែល​ប្រមូល​ទុក​ក្នុង​រំលុង ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទ្រង់​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ទ្រង់​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ទ្រង់​ជំនុំ‌ជម្រះ​ពួក​គេ។

សូមមើលជំពូក ចម្លង




អេសាយ 24:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មានអ្វី​នៅសល់​ឡើយ លើកលែងតែ​ការ​លុតចុះ​នៅកណ្ដាល​ពួក​ឈ្លើយសឹក ឬ​ការ​ដួល​នៅកណ្ដាល​ពួកអ្នកដែល​ត្រូវបាន​កាប់សម្លាប់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។


អ្នកដែល​រស់នៅ​ផែនដី​អើយ ការភិតភ័យ រណ្ដៅ និង​អន្ទាក់​នឹងធ្លាក់មក​លើ​អ្នក​!


ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។


រីឯ​អ្នក​វិញ ស៊ីយ៉ូន​អើយ យើង​នឹង​ដោះលែង​ពួក​អ្នកទោស​របស់អ្នក​ពី​រណ្ដៅ​គ្មាន​ទឹក ដោយព្រោះ​ឈាម​នៃ​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក​។


ពួក​អ្នកទោស​ដែល​មាន​សេចក្ដីសង្ឃឹម​អើយ ចូរ​ត្រឡប់​មក​បន្ទាយ​វិញ​ចុះ​! ថ្ងៃនេះ​យើង​ប្រកាសថា យើង​នឹង​សង​អ្នក​ទ្វេដង​។


ទូតនោះ​ក៏​ចាប់​នាគ គឺ​ពស់​ពីបុរាណ ដែល​ជា​មារ និង​ជា​សាតាំង ហើយ​បាន​ចង​វា​ទុក​រយៈពេល​មួយពាន់​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម