ដានីយ៉ែល 2:29 - ព្រះគម្ពីរខ្មែរសាកល29 ព្រះរាជាអើយ កាលព្រះករុណានៅលើក្រឡាបន្ទំ គំនិតរបស់ព្រះករុណាក៏ផុសឡើង អំពីអ្វីដែលនឹងកើតមាននៅក្រោយនេះ នោះព្រះអង្គដែលបើកសម្ដែងអាថ៌កំបាំងបានធ្វើឲ្យព្រះករុណាជ្រាបអ្វីដែលនឹងកើតមាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 បពិត្រព្រះករុណា កាលទ្រង់ផ្ទំនៅលើព្រះក្រឡាបន្ទំ ទ្រង់កើតមានគំនិត គិតពីហេតុការណ៍ដែលត្រូវកើតមកនៅពេលខាងមុខ ហើយព្រះដែលបើកសម្ដែងឲ្យព្រះករុណាជ្រាបពីអាថ៌កំបាំង គឺពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្តែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ឯត្រង់ទ្រង់ ឱព្រះករុណាអើយ ទ្រង់កើតមានគំនិត កាលទ្រង់កំពុងផ្ទំនៅលើព្រះក្រឡាបន្ទំ ពីការដែលត្រូវកើតមកនៅខាងមុខ ហើយព្រះដែលទ្រង់សំដែងឲ្យបានយល់ការអាថ៌កំបាំង ទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់ សូមមើលជំពូកអាល់គីតាប29 ពេលស្តេចសម្រាន្ត ព្រលឹងរបស់ស្តេចបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ អុលឡោះជាម្ចាស់ដែលសំដែងគម្រោងការដ៏លាក់កំបាំង ពេញចិត្តឲ្យស្តេចជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ សូមមើលជំពូក |