កាលណាព្រះដ៏មានព្រះចេស្ដាកម្ចាត់កម្ចាយពួកស្ដេចក្នុងស្រុក សូមឲ្យសដូចហិមៈនៅសាលម៉ូន។
វិវរណៈ 3:4 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។ Khmer Christian Bible ប៉ុន្ដែនៅក្រុងសើដេសក៏មានអ្នកខ្លះក្នុងចំណោមអ្នក មិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស្មោកគ្រោកទេ អ្នកទាំងនោះនឹងដើរជាមួយយើង ទាំងស្លៀកពាក់ពណ៌ស ដ្បិតពួកគេស័ក្ដិសមណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នៅក្រុងសើដេស ក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយយើង ដ្បិតគេសមនឹងបានដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នកពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ អាល់គីតាប ក៏ប៉ុន្ដែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។ |
កាលណាព្រះដ៏មានព្រះចេស្ដាកម្ចាត់កម្ចាយពួកស្ដេចក្នុងស្រុក សូមឲ្យសដូចហិមៈនៅសាលម៉ូន។
ត្រូវឲ្យសម្លៀកបំពាក់របស់អ្នកនៅសគ្រប់ពេលវេលា ហើយកុំឲ្យខ្វះប្រេងអូលីវនៅលើក្បាលរបស់អ្នកឡើយ។
ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
សំណាញ់របស់ពួកគេប្រើជាសម្លៀកបំពាក់មិនបានទេ ហើយពួកគេបិទបាំងកាយដោយកិច្ចការរបស់ខ្លួនក៏មិនបានដែរ កិច្ចការរបស់ពួកគេជាកិច្ចការទុច្ចរិត ហើយមានអំពើហិង្សានៅក្នុងដៃរបស់ពួកគេ។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
ស្ត្រីទាំងនោះចូលទៅក្នុងរូងផ្នូរ ឃើញបុរសវ័យក្មេងម្នាក់ដែលពាក់អាវវែងពណ៌សអង្គុយនៅខាងស្ដាំ ពួកនាងក៏ភ័យស្លុតយ៉ាងខ្លាំង។
ប៉ុន្តែអ្នកដែលត្រូវបានចាត់ទុកថាស័ក្ដិសមនឹងលោកខាងមុខ និងការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។
ចូរសង្គ្រោះអ្នកឯទៀតដោយឆក់យកពួកគេចេញពីភ្លើង ចូរមេត្តាករុណាដល់អ្នកផ្សេងទៀតទាំងភ័យខ្លាច ដោយស្អប់សូម្បីតែអាវដែលត្រូវបានធ្វើឲ្យសៅហ្មងដោយសាច់ឈាម។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
អ្នកទាំងនោះជាអ្នកដែលមិនបានធ្វើឲ្យខ្លួនឯងសៅហ្មងជាមួយនឹងស្ត្រីទេ ដ្បិតពួកគេជាពួកព្រហ្មចារី។ អ្នកទាំងនោះជាអ្នកដែលតាមកូនចៀម ទៅទីណាក៏ដោយដែលកូនចៀមទៅ។ អ្នកទាំងនោះត្រូវបានលោះមកវិញពីចំណោមមនុស្ស ទុកជាផលដំបូងថ្វាយព្រះ និងកូនចៀម។
កងទ័ពនៅលើមេឃតាមព្រះអង្គដោយជិះសេះស ទាំងស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតពណ៌ស និងបរិសុទ្ធ។
នាងត្រូវបានប្រទានឲ្យស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតបរិសុទ្ធដែលភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិតនោះ គឺអំពើសុចរិតរបស់វិសុទ្ធជន។
យើងណែនាំអ្នកឲ្យទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកមានស្ដុកស្ដម្ភ ហើយឲ្យទិញសម្លៀកបំពាក់សដើម្បីស្លៀកពាក់ កុំឲ្យគេឃើញសេចក្ដីគួរខ្មាសនៃភាពអាក្រាតរបស់អ្នកឡើយ ព្រមទាំងឲ្យទិញថ្នាំលាបភ្នែកអ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។
អ្នកដែលមានជ័យជម្នះនឹងបានស្លៀកសម្លៀកបំពាក់សដូច្នេះ ហើយយើងនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតជាដាច់ខាត។ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះព្រះបិតារបស់យើង និងនៅចំពោះបណ្ដាទូតសួគ៌របស់ព្រះអង្គទៀតផង។
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។
នោះមានអាវវែងពណ៌សប្រទានដល់ពួកគេម្នាក់ៗ ហើយមានប្រាប់ដល់ពួកគេឲ្យសម្រាកបន្តិចទៀតសិន ទម្រាំតែចំនួនអ្នកបម្រើជាគ្នារបស់ពួកគេ និងបងប្អូនរបស់ពួកគេដែលរៀបនឹងត្រូវគេសម្លាប់ដូចពួកគេ ត្រូវបានបំពេញ។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ