Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ នៅ​ក្រុង​សើ‌ដេស ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក​ពាក់​ស ដើរ​ជា​មួយ​យើង ដ្បិត​គេ​សម​នឹង​បាន​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ប៉ុន្ដែ​នៅ​ក្រុង​សើដេស​ក៏​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​របស់​ពួកគេ​ស្មោកគ្រោក​ទេ​ អ្នក​ទាំង​នោះ​នឹង​ដើរ​ជាមួយ​យើង​ ទាំង​ស្លៀកពាក់​ពណ៌​ស​ ដ្បិត​ពួកគេ​ស័ក្ដិសម​ណាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក៏​ប៉ុន្តែ នៅ​ក្រុង​សើដេស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ពុំ​បាន​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀក‌បំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀក‌បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក‌ពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក៏​ប៉ុន្ដែ នៅ​ក្រុង​សើដេស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក ពុំ​បាន​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀក‌បំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។

សូមមើលជំពូក ចម្លង




វិវរណៈ 3:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ប្រាំពីរ​ពាន់​នាក់​នៅ​សល់​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប​នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ»។


ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។


កាល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ពួក​ស្តេច​នៅ​ស្រុក​នោះ សូម​ឲ្យ​ព្រឹល​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។


ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។


ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។


មង​របស់​គេ​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ កិច្ច‌ការ​របស់​គេ​សុទ្ធ​តែ​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ។


ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។


ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។


ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស និង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី


នៅ​ក្រុង​ណា ឬ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​អ្នក​ចាក​ចេញ។


ពេល​ពួក​នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង។


ប៉ុន្តែ អស់​អ្នក​ដែល​បាន​រាប់​ជា​ស័ក្តិ‌សម​នឹង​បាន​ទៅ​ឯ​បរ‌លោក ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​យក​ប្តី​ប្រពន្ធ​ទៀត​ទេ។


ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​អាច​ឆ្លង​ផុត​ពី​ការ​ទាំង​នេះ ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស»។


នៅ​គ្រា​នោះ លោក​ពេត្រុស​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បង‌ប្អូន (មាន​គ្នា​ទាំង​អស់​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់) ហើយ​ពោល​ថា៖


នេះ​ជា​ភស្តុ‌តាងអំ​ពី​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិ‌សម​នឹង​ព្រះរាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាកដោយ​ព្រោះ​ព្រះរាជ្យ​នេះ​ឯង។


ហើយ​សង្គ្រោះ​អ្នក​ដទៃ ដោយ​ឆក់​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង ត្រូវ​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​មនុស្ស​ឯ​ទៀត​ទាំង​ភ័យ​ខ្លាច ហើយ​ស្អប់​សូម្បី​តែ​អាវ​ដែល​ស្មោក‌គ្រោក ដោយ​សារ​សាច់​ឈាម​របស់​គេ។


«អ្វីៗ​ដែល​អ្នក​ឃើញ ចូរ​កត់ត្រា​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ក្រុង​អេភេ‌សូរ ក្រុង​ស្មឺណា ក្រុង​ពើ‌កា‌ម៉ុស ក្រុង​ធា‌ទេរ៉ា ក្រុង​សើ‌ដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅ‌ឌីសេ»។


នៅ​វេលា​នោះ មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ហើយ​មួយ​ភាគ​ដប់​នៃ​ទី​ក្រុង​នោះ​ត្រូវ​រលំ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់ ក្នុង​ពេល​ដែល​រញ្ជួយ​ផែនដី​នោះ ឯ​មនុស្ស​ដែល​សល់ ក៏​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​លើក​តម្កើង​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។


អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម


ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។


ព្រះ‌អង្គ​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក​ពាក់​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ ស្អាត ហើយ​ភ្លឺ»។ ដ្បិត​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ គឺ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ។


ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។


អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក​ពាក់​ស ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ យើង​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​របស់​យើង និង​ចំពោះ​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ដែរ។


នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ‌បួន​ទៀត ហើយ​មាន​ចាស់​ទុំ​ម្ភៃ‌បួន​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។


មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ​ម្នាក់​មួយៗ ហើយ​ប្រាប់​ឲ្យ​ឈប់​សម្រាក​បន្តិច​ទៀត​សិន ទម្រាំ​ពួក​អ្នក​បម្រើ ជា​គូ​កន និង​ជា​បង‌ប្អូន ដែល​ត្រូវ​គេ​សម្លាប់​ដូច​គ្នា បាន​គ្រប់​ចំនួន។


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មនុស្ស​ច្រើន​កុះករ ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​គ្រប់​ភាសា ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​ដៃ​កាន់​ធាង​ចាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម