Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:14 - ព្រះគម្ពីរខ្មែរសាកល

14 កងទ័ព​នៅ​លើមេឃ​តាម​ព្រះអង្គ​ដោយ​ជិះ​សេះ​ស ទាំង​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ពណ៌ស និង​បរិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 រីឯ​កងទ័ព​នៅ​ស្ថានសួគ៌​ដែល​ស្លៀក​សម្លៀកបំពាក់​ក្រណាត់​ទេសឯក​ប្រណិត​ ស​ស្អាត​ បាន​ជិះ​សេះ​ស​តាម​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ​ស​មក​តាម​ព្រះអង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អស់​ទាំង​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀក‌ពាក់​សំពត់​ទេស ហើយ​ស្អាត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កង‌ទ័ព​នៅ​សូរ៉កា​នាំ​គ្នា​ជិះ​សេះ ស មក​តាម​គាត់ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




វិវរណៈ 19:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។


នាង​ធ្វើ​កម្រាលគ្រែ​សម្រាប់​ខ្លួនឯង​; សម្លៀកបំពាក់​របស់នាង​ធ្វើពី​ក្រណាត់ផាឌិបដ៏ប្រណិត និង​ក្រណាត់ពណ៌ស្វាយ​។


កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និង​ស្បៃ​។


អ្នករាល់គ្នា​នឹង​រត់គេច​តាម​ជ្រលងភ្នំ​របស់យើង ដ្បិត​ជ្រលងភ្នំ​នោះ​លាតសន្ធឹង​រហូតដល់​អ័សេល​។ អ្នករាល់គ្នា​នឹង​រត់គេច ដូចជា​រត់គេច​ពី​រញ្ជួយផែនដី​ក្នុង​រជ្ជកាល​របស់​អូសៀស​ស្ដេច​នៃ​យូដា​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​នឹង​យាង​មក មានទាំង​អ្នក​វិសុទ្ធ​ទាំងអស់​នៅជាមួយ​ព្រះអង្គ​ផង​។


“ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក​រក​អ្នក ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​សត្វដឹកអីវ៉ាន់’”។


ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​?


រូបសណ្ឋាន​របស់​ទូតសួគ៌នោះ ដូចជា​ផ្លេកបន្ទោរ ហើយ​សម្លៀកបំពាក់​ស​ដូច​ហិមៈ​។


ហើយ​សង​សេចក្ដីសម្រាក​ដល់​អ្នករាល់គ្នា​ដែល​រងទុក្ខ និង​ដល់​យើង​ដែរ នៅពេល​ព្រះអម្ចាស់​យេស៊ូវ​ត្រូវបាន​សម្ដែងឲ្យឃើញ​ពី​លើមេឃ ជាមួយ​បណ្ដា​ទូតសួគ៌​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ


ហេណុក​ដែលជា​តំណ​ទីប្រាំពីរ​ក្រោយពី​អ័ដាម ក៏​បាន​ព្យាករ​អំពី​អ្នកទាំងនេះ​ដែរ​ថា​៖ “មើល៍! ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​វិសុទ្ធ​ដ៏ច្រើនរាប់មិនអស់​របស់​ព្រះអង្គ


បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។


ទីបញ្ជាន់ផ្លែ​នោះ​ត្រូវបាន​ជាន់​នៅ​ខាងក្រៅ​ទីក្រុង ក៏​មាន​ឈាម​ហូរចេញមក​ពី​ទីបញ្ជាន់ផ្លែ​នោះ ឡើងដល់ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយគីឡូម៉ែត្រ​៕


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


នាង​ត្រូវបាន​ប្រទានឲ្យ​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​បរិសុទ្ធ​ដែល​ភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិត​នោះ គឺ​អំពើសុចរិត​របស់​វិសុទ្ធជន​។


យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។


នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម