Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 1:5 - ព្រះគម្ពីរខ្មែរសាកល

5 ការទាំងអស់នេះ​ជា​ភស្តុតាង​នៃ​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​អាណាចក្រ​របស់​ព្រះ ដែល​អ្នករាល់គ្នា​ក៏​កំពុង​រងទុក្ខ​សម្រាប់​អាណាចក្រនេះឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 នោះ​ជា​ភស្ដុតាង​អំពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នេះ​ជា​ភស្តុ‌តាងអំ​ពី​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិ‌សម​នឹង​ព្រះរាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាកដោយ​ព្រោះ​ព្រះរាជ្យ​នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហេតុ‌ការណ៍​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បងប្អូន ធ្វើ​ឲ្យ​បងប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បងប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ជា​ភស្តុ‌តាង​ពី​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​គួរ​នឹង​នគរ​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រង​ទុក្ខ ដោយ​ព្រោះ​នគរ​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ហេតុ‌ការណ៍​នេះ ស​ឲ្យ​ឃើញ​ថា អុលឡោះ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង​ប្អូន ធ្វើ​ឲ្យ​បង​ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ​មែន ដ្បិត​បង​ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​នគរ​នេះ​ឯង។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 1:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្នាព្រះហស្ត​របស់ព្រះអង្គ​គឺ​សេចក្ដីពិត និង​សេចក្ដីយុត្តិធម៌​; គ្រប់ទាំង​ច្បាប់តម្រា​របស់ព្រះអង្គ​គួរឲ្យទុកចិត្ត​។


ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​; ផែនដី​បាន​ពេញ​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​។


ផ្ទៃមេឃ​នឹង​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ដោយព្រោះ​ព្រះ​ផ្ទាល់​ជា​ចៅក្រម​។ សេឡា


សូមឲ្យ​ទ្រង់​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីសុចរិត សូមឲ្យ​ទ្រង់​ជំនុំជម្រះ​មនុស្ស​ទ័លក្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីយុត្តិធម៌​។


ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​លោកខាងមុខ និង​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


ប៉ូល និង​បារណាបាស​ក៏​ប្រកាសយ៉ាងក្លាហាន​ថា​៖ “ព្រះបន្ទូល​របស់​ព្រះ​ត្រូវតែ​ប្រកាស​ដល់​អ្នករាល់គ្នា​ជាមុន​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​ច្រានចោល​ព្រះបន្ទូលនេះ ហើយ​ចាត់ទុក​ខ្លួនឯង​ថា​មិន​ស័ក្ដិសម​នឹង​ជីវិតអស់កល្បជានិច្ច មើល៍! យើង​នឹង​បែរទៅ​រក​សាសន៍ដទៃ​វិញ


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


ប្រសិនបើ​យើងជា​កូន នោះ​យើងជា​អ្នកទទួលមរតក​ដែរ​; ប្រសិនបើ​យើង​ពិតជា​រងទុក្ខជាមួយ​ព្រះអង្គ ដើម្បី​ទទួលសិរីរុងរឿង​ជាមួយ​ព្រះអង្គ នោះយើងជា​អ្នកទទួលមរតក​ពី​ព្រះ និងជា​អ្នករួមទទួលមរតក​ជាមួយ​ព្រះ​គ្រីស្ទ​ដែរ​។


ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ


ហើយ​មិន​តក់ស្លុត​ក្នុង​ការ​អ្វីមួយ​ពី​អ្នក​ប្រឆាំង​ឡើយ​។ នេះ​ជា​សញ្ញា​នៃ​ការវិនាស​ដល់​ពួកគេ រីឯ​ដល់​អ្នករាល់គ្នា​វិញ ជា​សេចក្ដីសង្គ្រោះ ‍ហើយ​ការនេះ​បាន​ចេញពី​ព្រះ​។


ទាំង​អរព្រះគុណ​ដោយ​អំណរ​ដល់​ព្រះ​បិតា​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​រួមចំណែក​ក្នុង​មរតក​របស់​វិសុទ្ធជន នៅក្នុង​ពន្លឺ​។


ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​ក្រុមជំនុំ​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​នៅ​យូឌា ពីព្រោះ​អ្នករាល់គ្នា​បាន​រងទុក្ខ​ដូចគ្នា​ពី​ជនរួមជាតិ​របស់អ្នករាល់គ្នា ដូចដែល​ក្រុមជំនុំនៅយូឌា​បាន​រងទុក្ខ​ពី​ពួក​ជនជាតិយូដា​ដែរ​។


ដោយហេតុនេះ យើង​ក៏​តែងតែ​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ជានិច្ច‍ដែរ ឲ្យ​ព្រះ​នៃយើង​បាន​រាប់ថា​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​ការត្រាស់ហៅ​របស់ព្រះអង្គ ហើយ​បាន​បំពេញឲ្យសម្រេច​នូវ​គ្រប់ទាំង​បំណង​ដ៏ល្អ និង​កិច្ចការ​នៃ​ជំនឿ ដោយ​ព្រះចេស្ដា


ប្រសិនបើ​យើង​ស៊ូទ្រាំ យើង​ក៏​នឹង​គ្រងរាជ្យជាមួយ​ព្រះអង្គ​ដែរ​; ប្រសិនបើ​យើង​បដិសេធ​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​យើង​ដែរ​។


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


រួចមក ខ្ញុំ​ឮ​អាសនា​ពោលថា​៖ “មែនហើយ ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ‍! ការជំនុំជម្រះ​របស់ព្រះអង្គ​ត្រឹមត្រូវ ហើយ​សុចរិតយុត្តិធម៌​!”។


ដ្បិត​ការជំនុំជម្រះ​របស់​ព្រះអង្គ គឺ​ត្រឹមត្រូវ និង​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្ត្រីពេស្យា​ដ៏ធំ​ដែល​បង្ខូច​ផែនដី​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​បាន​រកយុត្តិធម៌​ឲ្យ​ឈាម​ពួក​បាវបម្រើ​របស់​ព្រះអង្គ ទាស់នឹង​ដៃ​នាង”។


យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម