ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 11:2 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ ចូរ​ទុក​ទីលាន​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក​ កុំ​វាស់​ទីនោះ​ឡើយ​ ដ្បិត​ទីនោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាសន៍​ដទៃ​ ហើយ​ពួកគេ​នឹង​ជាន់​ឈ្លី​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែសិបពីរ​ខែ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​កុំ​វាស់​ទី​លាន​ខាង​ក្រៅ​ព្រះ‌វិហារ​ឡើយ ត្រូវ​ទុក​ឲ្យ​នៅ​ដោយ​ឡែក ដ្បិត​ទី​នោះ​ព្រះ‌អង្គ​បាន​ប្រគល់​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ត្រូវ​ទុក​ទី‌លាន​ដែល​នៅ​ខាង​ក្រៅ​ព្រះ‌វិហារ​ដោយ​ឡែក កុំ​វាស់​ឲ្យ​សោះ ដ្បិត​ព្រះអង្គ​បាន​ប្រគល់​លាន​នោះ​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទី​លាន​ដែល​នៅ​ខាង​ក្រៅ នោះ​ត្រូវ​ចោល​ចេញ កុំ​ឲ្យ​វាស់​ឡើយ ដ្បិត​បាន​ឲ្យ​ទី​នោះ​ដល់​សាសន៍​ដទៃ​ហើយ គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រវាង​៤២​ខែ

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្ដែ ត្រូវ​ទុក​ទី‌លាន​ដែល​នៅ​ខាង​ក្រៅ​ម៉ាស្ជិទ​ដោយ​ឡែក កុំ​វាស់​ឲ្យ​សោះ ដ្បិត​ទ្រង់​បាន​ប្រគល់​លាន​នោះ​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។

សូមមើលជំពូក



វិវរណៈ 11:2
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ ប្រជាជាតិ​នានា​បាន​ចូលមក​ក្នុង​មរតក​របស់ព្រះអង្គ​ហើយ​! ពួកគេ​បាន​បង្ខូច​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​គំនរបាក់បែក​!


(​ដ្បិត​ពួកគេ​ហៅ​ខ្លួនពួកគេ​តាម​ក្រុង​ដ៏វិសុទ្ធ ហើយ​ពឹងផ្អែក​លើ​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​)


ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


“ពេលនោះ ខ្ញុំ​ចង់​ដឹងការពិត​អំពី​សត្វ​ទីបួន​ដែល​ខុស​ពី​សត្វឯទៀត​ទាំងអស់ គឺ​វា​គួរឲ្យខ្លាច​ក្រៃលែង ធ្មេញ​របស់វា​ជា​ដែក ហើយ​ក្រចក​របស់វា​ជា​លង្ហិន ក៏​ត្របាក់ស៊ី បំបាក់បំបែក ព្រមទាំង​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា


ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


វា​បានជាធំ​រហូតដល់​ពលបរិវារ​នៃ​មេឃ ហើយ​បាន​ទម្លាក់​ពលបរិវារ​ខ្លះ និង​ផ្កាយ​ខ្លះ​ដល់​ដី ព្រមទាំង​ជាន់ឈ្លី​ពួកវា​ផង​។


បន្ទាប់មក ខ្ញុំ​ឮ​អ្នក​វិសុទ្ធ​មួយ​រូប​កំពុងតែ​និយាយ នោះ​មាន​អ្នក​វិសុទ្ធ​មួយរូបទៀត​និយាយ​នឹង​ម្នាក់​ដែល​កំពុង​និយាយ​នោះ​ថា​៖ “តើ​និមិត្ត​អំពី​តង្វាយប្រចាំថ្ងៃ និង​ការបំពាន​ដែល​បង្កការហិនវិនាស ការ​ប្រគល់​ទីវិសុទ្ធ និង​ការជាន់ឈ្លី​ពលបរិវារ​នេះ នៅ​រហូតដល់​ពេលណា​?”។


គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “រហូតដល់​ពីរពាន់បីរយ​ល្ងាច​ព្រឹក នោះ​ទីវិសុទ្ធ​នឹង​ត្រូវបាន​ស្ដារឡើងវិញ”។


ក្រោយពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ គេ​ក៏​ចេញមក​ពី​រូងផ្នូរ​ទាំងនោះ ចូលទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រមទាំង​លេចមក​ដល់​មនុស្ស​ជាច្រើន​ផង​។


បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ


“អ្នករាល់គ្នា​ជា​អំបិល​នៃ​ផែនដី​។ ប៉ុន្តែ​ប្រសិនបើ​អំបិល​បាត់រសជាតិ តើ​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? វា​គ្មាន​ប្រយោជន៍​សម្រាប់​អ្វី​ទៀត​ទេ មានតែ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ ហើយ​ត្រូវ​មនុស្ស​ដើរជាន់​ប៉ុណ្ណោះ​។


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


ចុះ​អ្នករាល់គ្នា​គិតថា អ្នក​ដែល​ជាន់ឈ្លី​ព្រះបុត្រារបស់ព្រះ ហើយ​ចាត់ទុក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ខ្លួន​ត្រូវបាន​ញែកជាវិសុទ្ធ​នោះ​ថា​មិនបរិសុទ្ធ ថែមទាំង​បង្អាប់បង្អោន​ព្រះវិញ្ញាណ​នៃ​ព្រះគុណ តើ​អ្នកនោះ​សមតែ​ទទួល​ទោស​ធ្ងន់ជាង​ជា​យ៉ាងណាទៅ​!


ប៉ុន្តែ​ក្រោយពី​បី​ថ្ងៃ​កន្លះ មាន​ខ្យល់ដង្ហើម​នៃ​ជីវិត​ចេញពី​ព្រះ ហើយ​ចូលទៅ​ក្នុង​ពួកគេ ពួកគេ​ក៏​ក្រោកឈរឡើង​ដោយ​ជើង​របស់​ខ្លួន នោះ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​ពួក​អ្នក​ដែល​ឃើញ​ពួកគេ​។


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


ស្ត្រី​នោះ​បាន​រត់គេច​ទៅ​ទីរហោស្ថាន​។ នៅ​ទីនោះ​មាន​កន្លែង​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​នាង ដើម្បីឲ្យ​គេ​បាន​ចិញ្ចឹម​នាង​ក្នុងរយៈពេល​មួយពាន់ពីររយហុកសិប​ថ្ងៃ​។


ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅលើ​ភ្នំ​មួយ​ដ៏ធំ ហើយ​ខ្ពស់ រួច​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​។


ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។


ប្រសិនបើ​អ្នកណា​ដក​អ្វី​ចេញ​ពី​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ ព្រះ​នឹង​ដក​ចំណែក​របស់​អ្នកនោះ​ចេញ​ពី​ដើមឈើ​នៃ​ជីវិត និង​ពី​ក្រុង​ដ៏វិសុទ្ធ ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​។