វិវរណៈ 21:10 - ព្រះគម្ពីរខ្មែរសាកល10 ទូតសួគ៌នោះក៏នាំខ្ញុំដែលលង់ក្នុងវិញ្ញាណទៅលើភ្នំមួយដ៏ធំ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមដែលចុះមកពីលើមេឃមកពីព្រះ។ សូមមើលជំពូកKhmer Christian Bible10 ទេវតានោះក៏នាំខ្ញុំទៅលើភ្នំមួយយ៉ាងធំ ហើយខ្ពស់ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំមួយ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកពីព្រះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម ដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ សូមមើលជំពូកអាល់គីតាប10 ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីសូរ៉កា គឺចុះមកពីអុលឡោះ។ សូមមើលជំពូក |
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។