Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:10 - ព្រះគម្ពីរខ្មែរសាកល

10 វា​បានជាធំ​រហូតដល់​ពលបរិវារ​នៃ​មេឃ ហើយ​បាន​ទម្លាក់​ពលបរិវារ​ខ្លះ និង​ផ្កាយ​ខ្លះ​ដល់​ដី ព្រមទាំង​ជាន់ឈ្លី​ពួកវា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ស្នែង​នោះ​លូត​ឡើង​ខ្ពស់ ស្មើ​នឹង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌ ហើយ​វា​ក៏​ទម្លាក់​ពួក​នោះ​ខ្លះ និង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​វា​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​ស្ថាន‌សួគ៌ ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 វា​ក៏​លើក​ខ្លួន​ឡើង​រហូត​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ក៏​ទំលាក់​ពួក​នោះ​ខ្លះ នឹង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​ជាន់​ឈ្លី​ដោយ​ជើង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​សូរ៉កា ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បាន​និយាយ​ក្នុងចិត្ត​ថា​: ‘អញ​នឹង​ឡើងទៅ​លើមេឃ​; អញ​នឹង​លើក​បល្ល័ង្ក​របស់អញ​ឡើង​លើ​ផ្កាយ​ទាំងឡាយ​របស់​ព្រះ​; អញ​នឹង​អង្គុយ​លើ​ភ្នំ​នៃ​ទីជំនួប នៅ​ទិសខាងជើង​បំផុត​;


ស្ដេចនៃទិសខាងជើង​នឹង​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន ប៉ុន្តែ​ព្រះទ័យ​របស់ទ្រង់​ប្រឆាំងនឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ទ្រង់​នឹង​ចាត់វិធានការ រួច​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ​។


ដ្បិត​នាវាចម្បាំង​នៃ​គីទីម​នឹង​មក​ទាស់នឹង​ទ្រង់ នោះ​ទ្រង់​នឹង​បាក់ទឹកចិត្ត ហើយ​ត្រឡប់ទៅវិញ​។ ពេលនោះ ទ្រង់​នឹង​ខ្ញាល់​នឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ចាត់វិធានការ​។ នៅពេល​ត្រឡប់ទៅវិញ ទ្រង់​នឹង​យកចិត្តទុកដាក់​នឹង​ពួកអ្នកដែល​បោះបង់ចោល​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​។


“បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​សត្វ​ទីបួន​ដែល​គួរឲ្យខ្លាច និង​គួរឲ្យភិតភ័យ ព្រមទាំង​ខ្លាំង​ក្រៃលែង​! វា​មាន​ធ្មេញ​ដែក​ធំ​ៗ ក៏​ត្របាក់ស៊ី និង​បំបាក់បំបែក ហើយ​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា​។ វា​ខុស​ពី​អស់ទាំង​សត្វ​ដែល​នៅមុន​វា ហើយ​វា​មាន​ស្នែង​ដប់​។


ខ្ញុំ​បាន​ឃើញ​វា​ខិតទៅជិត​ចៀមឈ្មោល វា​មួម៉ៅយ៉ាងខ្លាំង​ចំពោះ​ចៀមឈ្មោលនោះ ហើយ​ជល់​ចៀមឈ្មោល​នោះ ក៏​បំបាក់​ស្នែង​ទាំង​ពីរ​របស់វា នោះ​ចៀមឈ្មោល​គ្មាន​កម្លាំង​នៅឈរ​នៅចំពោះ​វា​ឡើយ​។ វា​បាន​ផ្ដួល​ចៀមឈ្មោល​ដល់​ដី រួច​ជាន់ឈ្លី ហើយ​គ្មានអ្នកណា​រំដោះ​ចៀមឈ្មោល​នោះ​ពី​កណ្ដាប់ដៃ​របស់វា​បាន​ឡើយ​។


រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម