Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:13 - ព្រះគម្ពីរខ្មែរសាកល

13 បន្ទាប់មក ខ្ញុំ​ឮ​អ្នក​វិសុទ្ធ​មួយ​រូប​កំពុងតែ​និយាយ នោះ​មាន​អ្នក​វិសុទ្ធ​មួយរូបទៀត​និយាយ​នឹង​ម្នាក់​ដែល​កំពុង​និយាយ​នោះ​ថា​៖ “តើ​និមិត្ត​អំពី​តង្វាយប្រចាំថ្ងៃ និង​ការបំពាន​ដែល​បង្កការហិនវិនាស ការ​ប្រគល់​ទីវិសុទ្ធ និង​ការជាន់ឈ្លី​ពលបរិវារ​នេះ នៅ​រហូតដល់​ពេលណា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​ម្នាក់​ទៀត សួរ​ទៅ​អ្នក​ដែល​និយាយ​នោះ​ថា៖ «តើ​និមិត្ត​អំពី​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច‌បង់ ការ​ប្រគល់​ទី​បរិសុទ្ធ និង​ពួក​ពល​បរិវារ​ឲ្យ​ស្នែង​នោះ​ជាន់​ឈ្លី នៅ​រហូត​ដល់​ពេល​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​បាន​ឮ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទីសក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 លំដាប់​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​១​ទៀត​សួរ​ដល់​អ្នក​ដែល​និយាយ​នោះ​ថា តើ​ដល់​កាល​ណា​ទើប​បាន​សំរេច​ការ​ជាក់​ស្តែង ពី​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច នឹង​ពី​អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច​បង់​នោះ ដើម្បី​នឹង​ប្រគល់​ទី​បរិសុទ្ធ ហើយ​នឹង​ពួក​ពល​បរិវារ​ឲ្យ​ត្រូវ​ជាន់​ឈ្លី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​បាន​ឮ​អ្នក​ដ៏‌វិសុទ្ធ​មួយ​នាក់​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏‌វិសុទ្ធ​មួយ​នាក់​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​គូរបាន​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទី‌សក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា?»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:13
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ តើ​បច្ចាមិត្ត​នឹង​ត្មះតិះដៀល​ដល់ពេលណា​ទៀត​? តើ​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​ជាដរាប​ឬ​?


យើងខ្ញុំ​លែង​ឃើញ​សញ្ញាសម្គាល់​របស់យើងខ្ញុំ​ទៀត​ហើយ ក៏​គ្មាន​ព្យាការី​ទៀត​ដែរ ហើយ​គ្មានអ្នកណា​ក្នុងចំណោម​យើងខ្ញុំ​ដឹង​ថា​ដល់ពេលណា​ឡើយ​។


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​ក្រេវក្រោធ​ជាដរាប​ឬ​? តើ​សេចក្ដីប្រច័ណ្ឌ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


នោះ​សម្ពន្ធមេត្រី​របស់អ្នករាល់គ្នា​ជាមួយនឹង​សេចក្ដីស្លាប់ នឹង​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ហើយ​កិច្ចព្រមព្រៀង​របស់អ្នករាល់គ្នា​ជាមួយនឹង​ស្ថានមនុស្សស្លាប់ នឹង​មិន​នៅជាប់​ដែរ​។ កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក អ្នករាល់គ្នា​នឹង​ត្រូវបាន​ជាន់ឈ្លី​ដោយ​ការនោះ​។


ខ្ញុំ​ក៏​ទូល​សួរថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​រហូតដល់​ពេលណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “រហូតដល់​ពេល​ដែល​ទីក្រុង​នានា​ត្រូវបាន​បំផ្លាញ គ្មានអ្នកណា​រស់នៅ ហើយ​ផ្ទះ​ទាំងឡាយ​គ្មាន​មនុស្ស គឺ​ទឹកដី​នេះ​ត្រូវបាន​បំផ្លាញ ហើយ​ស្ងាត់ជ្រងំ


ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​កាន់កាប់​ទឹកដីនេះ​តែមួយរយៈ​ទេ នោះ​ពួក​សត្រូវ​របស់យើងខ្ញុំ​បាន​ជាន់ឈ្លី​ទីវិសុទ្ធ​របស់ព្រះអង្គ​វិញ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


កងទ័ព​ពី​ទ្រង់​នឹង​ក្រោកឡើង ហើយ​បន្ទាបបន្ថោក​ទីវិសុទ្ធ​ដែលជា​បន្ទាយ ព្រមទាំង​បញ្ឈប់​តង្វាយប្រចាំថ្ងៃ ហើយ​តាំង​តួគួរឲ្យស្អប់ខ្ពើម​ដែល​បង្កការហិនវិនាស​វិញ​។


ចាប់ពី​គ្រា​ដែល​តង្វាយប្រចាំថ្ងៃ​ត្រូវបាន​បញ្ឈប់ ហើយ​តួគួរឲ្យស្អប់ខ្ពើម​ដែល​បង្កការហិនវិនាស​ត្រូវបាន​តាំងឡើង គឺ ១ ២៩០ ថ្ងៃ​។


ខ្ញុំ​បាន​ឮ ប៉ុន្តែ​មិន​យល់ច្បាស់​ទេ ដូច្នេះ​ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ចុងបញ្ចប់​នៃ​ការទាំងនេះ​ជា​អ្វី​?”។


និមិត្ត​នៅក្នុង​ក្បាល​របស់យើង​នៅលើ​គ្រែ​នោះ គឺដូច្នេះ​: យើង​បាន​មើល នោះ​មើល៍! មាន​ដើមឈើ​មួយ​នៅ​កណ្ដាល​ផែនដី ហើយ​កម្ពស់​វា​ខ្ពស់​ក្រៃលែង​!


“ពេល​នៅលើ​គ្រែ យើង​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៅក្នុង​ក្បាល​របស់យើង នោះ​មើល៍! មាន​អ្នកសង្កេតការណ៍​មួយ​រូប គឺជា​អ្នក​វិសុទ្ធ​មួយ​រូប ចុះមក​ពី​ស្ថានសួគ៌


“ហើយ​ដែល​ព្រះរាជា​បាន​ទត​ឃើញ​អ្នកសង្កេតការណ៍​មួយ​រូប គឺជា​អ្នក​វិសុទ្ធ​មួយ​រូប ចុះមក​ពី​ស្ថានសួគ៌ និយាយថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ​! យ៉ាងណាមិញ ចូរ​ទុក​ដង្គត់ និង​ឫស​របស់វា​នៅក្នុង​ដី ដោយ​ចង​វ័ណ្ឌ​ដែក និង​លង្ហិន នៅក្នុង​ស្មៅខ្ចី​នៃ​ទីវាល​។ ចូរ​ឲ្យ​វា​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​ឲ្យ​វា​មាន​ចំណែក​ជាមួយ​សត្វព្រៃនៃទីវាល រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា’ នោះ


ខ្ញុំ​បាន​ចូលទៅជិត​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​កំពុង​ឈរ ហើយ​សួរ​អ្នកនោះ​អំពី​ការពិត​ទាក់ទងនឹង​ការទាំងអស់​នេះ​។ គាត់​ក៏​ប្រាប់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដឹង​ការកាត់ស្រាយ​នៃ​សេចក្ដី​ទាំងនេះ គឺ​:


“ម្នាក់ដែលកំពុងឈរនោះ​បាន​ប្រាប់​ដូច្នេះ​ថា​: ‘សត្វ​ទីបួន​នោះ គឺ​អាណាចក្រ​ទីបួន​នៅលើ​ផែនដី ដែល​ខុស​ពី​អាណាចក្រ​ឯទៀត​ទាំងអស់ ហើយ​វា​នឹង​ត្របាក់ស៊ី​ផែនដី​ទាំងមូល ក៏​ជាន់ឈ្លី ព្រមទាំង​បំបាក់បំបែក​ផែនដី​ផង​។


គាត់​នឹង​តាំង​សម្ពន្ធមេត្រី​មួយ​យ៉ាងរឹងមាំ ជាមួយ​មនុស្ស​ជាច្រើន​ក្នុង ‘ប្រាំពីរ​គ្រា’ មួយ ហើយ​ដល់​ពាក់កណ្ដាល ‘ប្រាំពីរ​គ្រា’ នោះ គាត់​នឹង​បញ្ឈប់​ការថ្វាយយញ្ញបូជា និង​តង្វាយ​។ អ្នក​បង្កការហិនវិនាស នឹងស្ថិត​នៅលើ​ស្លាប​របស់​តួគួរឲ្យស្អប់ខ្ពើម រហូតដល់​ការបំផ្លាញ​ដែល​ត្រូវបាន​កំណត់ បាន​ធ្លាក់​មកលើ​អ្នក​បង្កការហិនវិនាស​នោះ”៕


ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ថា​៖ “តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់កម្ចាយ​យូដា អ៊ីស្រាអែល និង​យេរូសាឡិម”។


អ្នករាល់គ្នា​នឹង​រត់គេច​តាម​ជ្រលងភ្នំ​របស់យើង ដ្បិត​ជ្រលងភ្នំ​នោះ​លាតសន្ធឹង​រហូតដល់​អ័សេល​។ អ្នករាល់គ្នា​នឹង​រត់គេច ដូចជា​រត់គេច​ពី​រញ្ជួយផែនដី​ក្នុង​រជ្ជកាល​របស់​អូសៀស​ស្ដេច​នៃ​យូដា​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​នឹង​យាង​មក មានទាំង​អ្នក​វិសុទ្ធ​ទាំងអស់​នៅជាមួយ​ព្រះអង្គ​ផង​។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


“កាលណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស’ ​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ដានីយ៉ែល ឈរ​នៅ​ទីវិសុទ្ធ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——


“កាល​ណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស ’ ​ឈរ​នៅ​កន្លែងដែល​មិន​គួរ​ឈរ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ​។


“ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ដឹង​ថា​ព្រះបុត្រា​ជា​នរណា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏​គ្មានអ្នកណា​ដឹង​ថា​ព្រះ​បិតា​ជា​នរណា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើក​សម្ដែង​ដល់​ប៉ុណ្ណោះ”។


“កាលណា​អ្នករាល់គ្នា​ឃើញ​យេរូសាឡិម​ត្រូវ​កងទ័ព​ឡោមព័ទ្ធ ពេលនោះ​ចូរ​ដឹង​ថា​ការហិនវិនាស​របស់​ទីក្រុងនោះ​ជិតដល់​ហើយ​។


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


ដើម្បី​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ឲ្យ​ឥតបន្ទោសបាន​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង ដោយ​សេចក្ដីវិសុទ្ធ នៅពេល​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​ជាមួយ​វិសុទ្ធជន​ទាំងអស់​របស់​ព្រះអង្គ​! អាម៉ែន​៕


ចុះ​អ្នករាល់គ្នា​គិតថា អ្នក​ដែល​ជាន់ឈ្លី​ព្រះបុត្រារបស់ព្រះ ហើយ​ចាត់ទុក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ខ្លួន​ត្រូវបាន​ញែកជាវិសុទ្ធ​នោះ​ថា​មិនបរិសុទ្ធ ថែមទាំង​បង្អាប់បង្អោន​ព្រះវិញ្ញាណ​នៃ​ព្រះគុណ តើ​អ្នកនោះ​សមតែ​ទទួល​ទោស​ធ្ងន់ជាង​ជា​យ៉ាងណាទៅ​!


មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។


ហេណុក​ដែលជា​តំណ​ទីប្រាំពីរ​ក្រោយពី​អ័ដាម ក៏​បាន​ព្យាករ​អំពី​អ្នកទាំងនេះ​ដែរ​ថា​៖ “មើល៍! ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​វិសុទ្ធ​ដ៏ច្រើនរាប់មិនអស់​របស់​ព្រះអង្គ


ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ​។


ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម