បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
លូកា 11:34 - ព្រះគម្ពីរខ្មែរសាកល ចង្កៀងរបស់រូបកាយគឺភ្នែករបស់អ្នក នៅពេលភ្នែករបស់អ្នកភ្លឺថ្លារូបកាយអ្នកទាំងមូលក៏ពេញដោយពន្លឺ; ប៉ុន្តែកាលណាភ្នែករបស់អ្នកអាក្រក់ នោះរូបកាយអ្នកក៏ពេញដោយសេចក្ដីងងឹត។ Khmer Christian Bible ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺ ប៉ុន្ដែពេលភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកនឹងត្រលប់ជាងងឹតសូន្យសុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹតវិញ អាល់គីតាប ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ |
បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
ដូច្នេះ យើងបានបណ្ដោយពួកគេតាមភាពរឹងរូសនៃចិត្តរបស់ខ្លួន ឲ្យពួកគេដើរតាមគម្រោងរបស់ខ្លួន។
មនុស្សលោភលន់ប្រញាប់ដេញតាមទ្រព្យសម្បត្តិ ប៉ុន្តែគេមិនដឹងថាភាពខ្វះខាតនឹងមកដល់គេឡើយ។
គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
តើនរណាខ្វាក់ភ្នែក ក្រៅពីអ្នកបម្រើរបស់យើង? តើនរណាថ្លង់ដូចអ្នកនាំសារដែលយើងបានចាត់? តើនរណាខ្វាក់ភ្នែកដូចអ្នកដែលមានមេត្រីនឹងយើង ឬខ្វាក់ភ្នែកដូចបាវបម្រើរបស់ព្រះយេហូវ៉ា?
ពួកគេមិនដឹងទេ ហើយក៏មិនយល់ដែរ ដ្បិតព្រះអង្គបានបាំងភ្នែករបស់ពួកគេមិនឲ្យឃើញ ព្រះអង្គបានបាំងចិត្តរបស់ពួកគេមិនឲ្យចាប់ភ្លឹក។
វេទនាហើយ! អ្នកដែលហៅអាក្រក់ថាល្អ ហើយហៅល្អថាអាក្រក់ អ្នកដែលចាត់ទុកសេចក្ដីងងឹតជាពន្លឺ ហើយចាត់ទុកពន្លឺជាសេចក្ដីងងឹត អ្នកដែលចាត់ទុកល្វីងជាផ្អែម ហើយចាត់ទុកផ្អែមជាល្វីង។
ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និងអំពើឆោតល្ងង់។
អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮទេឬ?អ្នករាល់គ្នាមិនចាំទេឬ?
ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។
ពួកគេផ្ចង់ស្មារតីជួបជុំគ្នាដោយមានចិត្តតែមួយនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ ព្រមទាំងកាច់នំប៉័ងនៅតាមផ្ទះផង ហើយហូបអាហារជាមួយគ្នាដោយអំណរ និងចិត្តស្មោះ
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ដើម្បីឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង គឺព្រះបិតានៃសិរីរុងរឿង បានប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសម្ដែង ធ្វើឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គកាន់តែច្បាស់
បាវបម្រើរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ចៅហ្វាយនៅផែនដីដោយការកោតខ្លាច និងការញ័ររន្ធត់ក្នុងសេចក្ដីស្មោះត្រង់នៃចិត្ត ដូចជាស្ដាប់បង្គាប់ព្រះគ្រីស្ទ។
បាវបម្រើរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ចៅហ្វាយនៅផែនដីក្នុងគ្រប់ការទាំងអស់ មិនមែនដោយបម្រើតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺដោយចិត្តស្មោះត្រង់វិញ ទាំងកោតខ្លាចព្រះអម្ចាស់។