Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:35 - ព្រះគម្ពីរខ្មែរសាកល

35 ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ដូច្នេះ​ចូរ​ពិចារណា​ចុះ​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​អ្នក​ប្រែ​ជា​សេចក្ដី​ងងឹត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដូច្នេះ ចូរ​ប្រយ័ត ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 11:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់​វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


“ចង្កៀង​របស់​រូបកាយ​គឺ​ភ្នែក ដូច្នេះ​ប្រសិនបើ​ភ្នែក​របស់អ្នក​ភ្លឺថ្លា ​រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយពន្លឺ​;


ចង្កៀង​របស់​រូបកាយ​គឺ​ភ្នែក​របស់អ្នក នៅពេល​ភ្នែក​របស់អ្នក​ភ្លឺថ្លា​រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយពន្លឺ​; ប៉ុន្តែ​កាលណា​ភ្នែក​របស់អ្នក​អាក្រក់ នោះ​រូបកាយ​អ្នក​ក៏​ពេញដោយសេចក្ដីងងឹត​។


ដោយហេតុនេះ ប្រសិនបើ​រូបកាយ​អ្នក​ទាំងមូល​ពេញដោយពន្លឺ គ្មាន​ត្រង់ណា​ងងឹត នោះ​រូបកាយ​ទាំងមូល​ក៏​នឹង​ពេញដោយពន្លឺ ដូច​ពេល​ពន្លឺ​ចង្កៀង​បំភ្លឺ​អ្នក​ដែរ”។


ពួកគេ​អះអាងថា​ខ្លួនឯង​ជា​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​បែរជា​លេលា​ទៅវិញ


ពោលគឺ អ្នកដែល​គ្មាន​សេចក្ដីទាំងនេះ​ជា​មនុស្ស​ខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំង​ភ្លេច​អំពី​ការជម្រះ​បាប​ពីមុន​របស់​ខ្លួន​ទៅហើយ​។


ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។


ដ្បិត​អ្នក​និយាយ​ថា​: “ខ្ញុំ​ជា​អ្នកមាន ខ្ញុំ​មានស្ដុកស្ដម្ភ គ្មាន​តម្រូវការ​អ្វីឡើយ” ប៉ុន្តែ​អ្នក​មិន​ដឹង​ថា អ្នក​ជា​មនុស្ស​វេទនា ជា​មនុស្ស​គួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និង​នៅ​អាក្រាត​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម