Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:22 - ព្រះគម្ពីរខ្មែរសាកល

22 មនុស្ស​លោភលន់​ប្រញាប់​ដេញ​តាម​ទ្រព្យសម្បត្តិ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ភាពខ្វះខាត​នឹង​មកដល់​គេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្ដី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 មនុស្ស​លោភ‌លន់​គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្ដី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 មនុស្ស​លោភ‌លន់ គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ទូតសួគ៌ទាំងនោះ​បាន​នាំ​ពួកគេ​មក​ខាងក្រៅ ទូតសួគ៌មួយរូប​ក៏​និយាយថា​៖ “ចូរ​រត់គេច​ឲ្យរួច​ជីវិត​ទៅ​! កុំ​មើល​ក្រោយ ហើយ​កុំ​ឈប់​នៅ​កន្លែង​ណាមួយ​ក្នុង​វាលទំនាប​ឡើយ​។ ចូរ​រត់គេច​ទៅ​តំបន់ភ្នំ​ទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​!”។


គម្រោង​របស់​មនុស្ស​ឧស្សាហ៍ ប្រាកដជា​នាំឲ្យ​មាន​ភាពបរិបូរ ប៉ុន្តែ​អស់អ្នក​ដែល​ប្រញាប់ ប្រាកដជា​មាន​ភាពខ្វះខាត​។


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់​ដើម្បី​ចម្រើន​ខ្លួនឯង និង​អ្នកដែល​ជូន​ជំនូន​ដល់​អ្នកមាន នឹង​មានតែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។


កុំ​ហូប​អាហារ​របស់​មនុស្សកំណាញ់​ឡើយ ក៏​កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ដែរ


មនុស្ស​ស្មោះត្រង់​មាន​ពរ​យ៉ាងច្រើន រីឯ​អ្នកដែល​ប្រញាប់​ឲ្យ​បាន​ក្លាយជាអ្នកមាន នឹង​មិន​រួចទោស​ឡើយ​។


តើ​គ្មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយនឹង​របស់ខ្ញុំ​ទេ​ឬ​? ឬមួយក៏​អ្នក​ច្រណែន​ដោយសារ​ខ្ញុំ​មានចិត្តល្អ​?’។


ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និង​អំពើឆោតល្ងង់​។


រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម