នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតាំងសម្ពន្ធមេត្រីមួយជាមួយអាប់រ៉ាមដោយមានបន្ទូលថា៖ “យើងបានប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក ចាប់ពីទន្លេអេហ្ស៊ីបរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត
រ៉ូម 9:4 - ព្រះគម្ពីរខ្មែរសាកល គឺជនជាតិអ៊ីស្រាអែល។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យា សុទ្ធតែជារបស់ពួកគេ; Khmer Christian Bible គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ នឹងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រិត្យវិន័យ របៀបថ្វាយបង្គំ នឹងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកឰយុកោផង អាល់គីតាប គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ |
នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតាំងសម្ពន្ធមេត្រីមួយជាមួយអាប់រ៉ាមដោយមានបន្ទូលថា៖ “យើងបានប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក ចាប់ពីទន្លេអេហ្ស៊ីបរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត
នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។
យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ហើយបង្កើនចំនួនអ្នកឡើងយ៉ាងច្រើនក្រៃលែង”។
យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដល់យ៉ាកុប ក៏ប្រកាសបទបញ្ញត្តិ និងច្បាប់របស់ព្រះអង្គដល់អ៊ីស្រាអែលផង។
ដោយហេតុនេះ ទូលបង្គំនឹងរំពឹងមើលព្រះអង្គនៅក្នុងទីវិសុទ្ធ ដើម្បីមើលព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះអង្គ។
ព្រះអង្គបានប្រគល់ឫទ្ធានុភាពរបស់ព្រះអង្គទៅក្នុងភាពជាឈ្លើយសឹក ក៏បានប្រគល់សិរីរុងរឿងរបស់ព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
ព្រះអង្គមានបន្ទូលថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយអ្នកដែលត្រូវបានជ្រើសរើសរបស់យើង យើងបានស្បថនឹងដាវីឌអ្នកបម្រើរបស់យើងថា
យើងនឹងមិនក្បត់សម្ពន្ធមេត្រីរបស់យើង ឬផ្លាស់ប្ដូរអ្វីដែលចេញពីបបូរមាត់របស់យើងឡើយ។
សូមសម្ដែងកិច្ចការរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសម្ដែងអានុភាពរបស់ព្រះអង្គដល់កូនចៅរបស់ពួកគេផង។
រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
“វង្សត្រកូលយ៉ាកុប និងអស់អ្នកដែលនៅសល់នៃវង្សត្រកូលអ៊ីស្រាអែល ដែលយើងបានផ្ទុកតាំងពីក្នុងផ្ទៃម្ដាយ ហើយបានបីតាំងពីកំណើតអើយ ចូរស្ដាប់យើង!
គាត់បានកាប់គាស់ដី ហើយយកថ្មចេញ រួចដាំដើមទំពាំងបាយជូរល្អបំផុត ព្រមទាំងសាងសង់ប៉មមួយនៅកណ្ដាលចម្ការនោះ ហើយដាប់លុងទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះដែរ។ ក្រោយមក គាត់បានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ប៉ុន្តែវាបានបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ។
ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់អ្នកទៀតនៅពេលថ្ងៃ ព្រះចន្ទនឹងលែងផ្ដល់ពន្លឺដល់អ្នកទៀតសម្រាប់ជាភាពចែងចាំង គឺព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នកវិញ ហើយព្រះរបស់អ្នកនឹងបានជាសិរីរុងរឿងដល់អ្នកដែរ។
“ចូរស្ដាប់ពាក្យឧបមាមួយទៀត: មានបុរសម្នាក់ជាម្ចាស់ចម្ការ លោកបានធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។
មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ
តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ដូចគ្នាដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ដូចគ្នាដែរ។ តើពួកគេជាពូជពង្សរបស់អ័ប្រាហាំឬ? ខ្ញុំក៏ដូចគ្នាដែរ។
រីឯសេចក្ដីសន្យារបស់ព្រះ ត្រូវបានសន្យាដល់អ័ប្រាហាំ និងពូជពង្សម្នាក់របស់លោក។ ព្រះអង្គមិនបានមានបន្ទូលថា៖ “ដល់ពូជពង្សទាំងឡាយ” ហាក់ដូចជាសំដៅលើមនុស្សជាច្រើននោះទេ គឺមានបន្ទូលថា៖“ដល់ពូជពង្សម្នាក់របស់អ្នក” ហាក់ដូចជាសំដៅលើម្នាក់ប៉ុណ្ណោះ ពោលគឺព្រះគ្រីស្ទ។
កាលណោះ អ្នករាល់គ្នាគ្មានព្រះគ្រីស្ទទេ គឺត្រូវបានបំបែកចេញពីប្រជាជាតិអ៊ីស្រាអែល ហើយជាជនបរទេសខាងឯសម្ពន្ធមេត្រីនៃសេចក្ដីសន្យា; នៅក្នុងពិភពលោកនេះ អ្នករាល់គ្នាគ្មានសេចក្ដីសង្ឃឹម ហើយក៏ប្រាសចាកពីព្រះផង។
ដោយហេតុនេះ សម្ពន្ធមេត្រីទីមួយ មានទាំងបទបញ្ជានៃការបម្រើ និងទីវិសុទ្ធខាងផែនដីដែរ។
ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។
នៅលើហិបនៃសម្ពន្ធមេត្រី មានចេរ៉ូប៊ីននៃសិរីរុងរឿងបាំងពីលើទីសន្ដោសប្រោស។ យ៉ាងណាក៏ដោយ យើងមិនអាចរៀបរាប់ល្អិតល្អន់អំពីរឿងទាំងនេះ នៅឥឡូវនេះបានទេ។
នៅពេលរបស់ទាំងនេះត្រូវបានរៀបចំដូច្នេះ ពួកបូជាចារ្យក៏តែងតែចូលទៅក្នុងផ្នែកទីមួយនៃព្រះពន្លា ដើម្បីបំពេញការងារបម្រើ។