Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:33 - ព្រះគម្ពីរខ្មែរសាកល

33 “ចូរ​ស្ដាប់​ពាក្យឧបមា​មួយទៀត​: មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ លោក​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ សាងសង់​ប៉ម ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 «ចូរ​ស្តាប់​រឿង​ប្រៀប​ធៀប​មួយ​ទៀត មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ គាត់​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ក្នុង​ចម្ការ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ចម្ការ​នោះ​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ ហើយ​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 «សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 «សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:33
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នកដឹកនាំ​សូដុម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​! ប្រជាជន​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​សេចក្ដីប្រៀនប្រដៅ​របស់​ព្រះ​នៃយើង​!


“ដូច្នេះ ចូរ​អ្នករាល់គ្នា​ស្ដាប់​ពាក្យឧបមា​អំពី​អ្នកសាបព្រោះ​ចុះ​។


“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចេញទៅ​តាំងពី​ព្រលឹម ដើម្បី​ជួល​កម្មករ​សម្រាប់​ចម្ការទំពាំងបាយជូរ​របស់​លោក​។


“តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​។ លោក​ចូលទៅ​ប្រាប់​កូន​ច្បង​ថា​: ‘កូន​អើយ ថ្ងៃនេះ ចូរ​ទៅ​ធ្វើការ​នៅ​ចម្ការទំពាំងបាយជូរ​ទៅ’។


ថា​៖“ពួកគ្រូវិន័យ និងពួកផារិស៊ី អង្គុយ​លើ​កៅអីតំណែង​របស់​ម៉ូសេ


គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ចាកចេញ​ពី​ផ្ទះ ហើយ​ប្រគល់​សិទ្ធិអំណាច និង​ការងារ​ដល់​ពួក​បាវបម្រើ​របស់​គាត់​រៀងៗខ្លួន ព្រមទាំង​បង្គាប់​អ្នកយាមទ្វារ​ឲ្យ​ប្រុងស្មារតី​ផង​។


ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​៖“មាន​បុរស​ត្រកូលខ្ពស់​ម្នាក់​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​អំណាចគ្រងរាជ្យសម្រាប់​ខ្លួនឯង រួច​ត្រឡប់មកវិញ​។


“គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ​ដ៏ពិត ហើយ​ព្រះ​បិតា​របស់ខ្ញុំ​ជា​អ្នកថែចម្ការ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម