ទំនុកតម្កើង 78:61 - ព្រះគម្ពីរខ្មែរសាកល61 ព្រះអង្គបានប្រគល់ឫទ្ធានុភាពរបស់ព្រះអង្គទៅក្នុងភាពជាឈ្លើយសឹក ក៏បានប្រគល់សិរីរុងរឿងរបស់ព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦61 ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥61 ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃឫទ្ធិបារមី និងសិរីរុងរឿងរបស់ព្រះអង្គ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤61 ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ សូមមើលជំពូកអាល់គីតាប61 ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។ សូមមើលជំពូក |