Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:3 - ព្រះគម្ពីរខ្មែរសាកល

3 ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដ្បិត​ខ្ញុំ​សុខចិត្ដ​ត្រូវ​បណ្ដាសា​ឲ្យ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​ ដើម្បី​បងប្អូន​ជន​រួមជាតិ​ខាង​ឯ​សាច់ឈាម​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្តាសា ហើយ​កាត់​ចេញ​ពី​ព្រះ​គ្រីស្ទ ជំនួស​បង‌ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​សាច់​ឈាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ព្រោះ​តែ​បងប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះ‌គ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ខ្ញុំ​ទូរអា​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​អាល់ម៉ា‌ហ្សៀស ព្រោះ​តែ​បង​ប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​ឈាម​របស់​ខ្ញុំ​ផ្ទាល់

សូមមើលជំពូក ចម្លង




រ៉ូម 9:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​និយាយ​នឹង​គាត់​ថា​៖ “ឯង​ពិតជា​ឆ្អឹង និង​ជា​សាច់សាលោហិត​របស់យើង​មែន”។ ដូច្នេះ យ៉ាកុប​ក៏​រស់នៅ​ជាមួយ​គាត់​មួយខែ​។


“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។


ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។


ពួកគេ​ក៏​និយាយ​នឹង​ប៉ូល​ថា​៖ “យើង​មិន​បាន​ទទួល​សំបុត្រ​ពី​យូឌា ស្ដីអំពី​លោក​ឡើយ ហើយក៏គ្មាន​អ្នកណា​ក្នុង​បងប្អូនរួមជាតិ​មក​រាយការណ៍ ឬ​និយាយ​អ្វី​អាក្រក់​អំពី​លោក​ដែរ​។


អំពី​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បើគិតតាម​សាច់ឈាម ព្រះអង្គ​ប្រសូត​មកពី​ពូជពង្ស​របស់​ដាវីឌ


ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ព្រះ​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! តាមពិត ខ្លួនខ្ញុំ​ក៏​ជា​ជនជាតិអ៊ីស្រាអែល ជា​ពូជពង្ស​របស់​អ័ប្រាហាំ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ​។


ដើម្បី​ខ្ញុំ​បាន​ធ្វើឲ្យ​ជនរួមជាតិ​របស់ខ្ញុំ​ច្រណែន​ដោយប្រការណាមួយ ហើយ​បាន​សង្គ្រោះ​អ្នកខ្លះ​ក្នុង​ពួកគេ​។


សូម​ជួយ​សួរសុខទុក្ខ​ហេរ៉ូឌាន​បងប្អូនរួមជាតិ​របស់ខ្ញុំ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​ណើគីស ដែល​នៅ​ក្នុង​ព្រះអម្ចាស់។


ធីម៉ូថេ​អ្នករួមការងារ​ជាមួយខ្ញុំ និង​លូគាស យ៉ាសុន និង​សូសិប៉ាត្រុស​បងប្អូនរួមជាតិ​របស់ខ្ញុំ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។


សូម​ជួយ​សួរសុខទុក្ខ​អាន់ត្រូនីក និង​យូនាស​ដែលជា​បងប្អូនរួមជាតិ​របស់ខ្ញុំ និង​ជា​អ្នកជាប់គុកជាមួយ​ខ្ញុំ​។ ពួកគាត់​មាន​កេរ្តិ៍ឈ្មោះ​ក្នុងចំណោម​ពួក​សាវ័ក ព្រមទាំង​បាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មុន​ខ្ញុំ​ទៀតផង​។


ថា ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង និង​ការឈឺចុកចាប់​ឥតឈប់ឈរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា គ្មានអ្នកណា​ដែល​និយាយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ អាច​និយាយថា​៖ “សូមឲ្យ​ព្រះយេស៊ូវ​ត្រូវ​បណ្ដាសា” បាន​ឡើយ ហើយក៏​គ្មានអ្នកណា​អាច​និយាយថា​៖ “ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់” បាន​ដែរ ប្រសិនបើ​មិនមែន​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ប្រសិនបើ​អ្នកណា​ម្នាក់​មិន​ស្រឡាញ់​ព្រះអម្ចាស់ សូមឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។ សូមព្រះអម្ចាស់យាងមកវិញ​!


ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​?


ប៉ុន្តែ​ទោះបីជា​យើង​ក្ដី ឬ​ទូតសួគ៌​ពី​ស្ថានសួគ៌​ក្ដី ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​យើង​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។


ដូចដែល​យើង​បាន​និយាយទុកមុន ឥឡូវនេះ​ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា ប្រសិនបើ​អ្នកណា​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។


អស់អ្នកដែល​ពឹងផ្អែក​លើ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​មិន​កាន់ខ្ជាប់ និង​មិន​ប្រព្រឹត្តតាម​គ្រប់ទាំង​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ”។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់​ក្នុង​សេចក្ដីស្មោះត្រង់​នៃ​ចិត្ត ដូចជា​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម