Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:16 - ព្រះគម្ពីរខ្មែរសាកល

16 រីឯ​សេចក្ដីសន្យា​របស់ព្រះ ត្រូវបាន​សន្យា​ដល់​អ័ប្រាហាំ និង​ពូជពង្ស​ម្នាក់​របស់​លោក​។ ព្រះអង្គ​មិន​បាន​មានបន្ទូលថា​៖ “ដល់​ពូជពង្ស​ទាំងឡាយ” ហាក់ដូចជា​សំដៅលើ​មនុស្ស​ជាច្រើន​នោះ​ទេ គឺ​មានបន្ទូលថា​៖“ដល់​ពូជពង្ស​ម្នាក់​របស់អ្នក” ហាក់ដូចជា​សំដៅលើ​ម្នាក់​ប៉ុណ្ណោះ ពោលគឺ​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 រីឯ​សេចក្ដី​សន្យា​ទាំងឡាយ​នោះ​ត្រូវ​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​ប៉ុណ្ណោះ​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​ទាំងឡាយ»​ ដែល​សំដៅ​លើ​ចំនួន​ច្រើន​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​របស់​អ្នក»​ ដែល​សំដៅ​លើ​ចំនួន​តែ​មួយ​ គឺ​ជា​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «នឹង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យ៉ាង​ណា​មិញ អុលឡោះ​មាន​បន្ទូល​សន្យា​ដល់​អ៊ីព្រហ៊ីម និង​ដល់​ពូជ‌ពង្ស​របស់​គាត់។ ក្នុង​គីតាប​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




កាឡាទី 3:16
28 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យពរ អ្នកដែល​ឲ្យពរ​អ្នក យើង​នឹង​ដាក់បណ្ដាសា អ្នកដែល​ដាក់បណ្ដាសា​អ្នក​។ ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក”។


ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក”។ អាប់រ៉ាម​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ដល់​ព្រះយេហូវ៉ា​ដែល​លេចមក​ដល់​គាត់​។


ព្រះអង្គ​ក៏​នាំ​គាត់​ចេញទៅ​ខាងក្រៅ ហើយ​មានបន្ទូលថា​៖ “ចូរ​មើល​ទៅ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិនបើ​អ្នក​អាច​រាប់​ផ្កាយទាំងនោះ​បាន​!”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។


ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “កុំ​ព្រួយចិត្ត​អំពី​ក្មេងប្រុស និង​ស្ត្រីដែលជាបាវបម្រើ​របស់អ្នក​ឡើយ​។ ក្នុង​ការទាំងអស់​ដែល​សារ៉ា​បាន​ប្រាប់​អ្នក ចូរ​ស្ដាប់តាម​សំឡេង​របស់នាង​ចុះ ដ្បិត​ពូជពង្ស​របស់​អ្នក​នឹង​ត្រូវបាន​ហៅឈ្មោះ​តាមរយៈ​អ៊ីសាក​។


ដំបងរាជ្យ​នឹង​មិន​ឃ្លាតចេញ​ពី​យូដា​ឡើយ ហើយ​ដំបងគ្រប់គ្រង​ក៏​នឹងមិនឃ្លាតចេញ​ពី​ចន្លោះ​ជើង​វា​ដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះ​បណ្ដាជន​នឹង​ស្ដាប់បង្គាប់​លោក​។


កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:


ដែលមាន​ដល់​អ័ប្រាហាំ និង​ពូជពង្ស​របស់​លោក​ជារៀងរហូត ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់យើង”។


អ្នករាល់គ្នា​ជា​កូនចៅ​របស់​បណ្ដា​ព្យាការី និង​ជា​កូនចៅ​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំង​ជាមួយ​ដូនតា​របស់អ្នករាល់គ្នា​។ ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​:‘ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលព្រះពរ តាមរយៈ​ពូជពង្ស​របស់អ្នក’។


យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​មួយ​នៅក្នុង​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​នឹងគ្នា​យ៉ាងនោះដែរ​។


ជាការពិត សេចក្ដីសន្យា​ដល់​អ័ប្រាហាំ ឬ​ដល់​ពូជពង្ស​របស់​លោក ដែល​ថា​លោក​នឹង​ទទួល​ពិភពលោក​ជាមរតក​នោះ មិន​បានប្រទានមក​តាមរយៈ​ក្រឹត្យវិន័យ​ទេ គឺ​តាមរយៈ​សេចក្ដីសុចរិត​ដែលមកពី​ជំនឿ​វិញ​។


នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា


គឺ​ជនជាតិអ៊ីស្រាអែល​។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និង​សេចក្ដីសន្យា សុទ្ធតែជា​របស់​ពួកគេ​;


ជាការពិត ដូចដែល​រូបកាយ​មាន​តែមួយ ប៉ុន្តែ​អវយវៈ​មាន​ច្រើន គឺ​ទោះបីជា​អវយវៈ​ទាំងអស់​របស់​រូបកាយ​មាន​ច្រើន​ក៏ដោយ ក៏​គង់តែ​ជា​រូបកាយ​មួយ​យ៉ាងណា ព្រះ​គ្រីស្ទ​ក៏​យ៉ាងនោះ​ដែរ


អ្នករាល់គ្នា​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​របស់រូបកាយនោះ​។


តើ​ពួកគេ​ជា​ជនជាតិហេព្រើរ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ជនជាតិអ៊ីស្រាអែល​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។


បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។


ព្រះគម្ពីរ​ដឹងជាមុន​ថា ព្រះ​នឹង​រាប់​សាសន៍ដទៃ​ជាសុចរិត​ដោយសារតែ​ជំនឿ បានជា​ព្រះគម្ពីរ​បាន​ប្រកាសដំណឹងល្អ​ដល់​អ័ប្រាហាំ​ទុកមុន​ថា​:“ប្រជាជាតិ​ទាំងអស់​នឹង​ទទួលព្រះពរ​តាមរយៈ​អ្នក”។


អាថ៌កំបាំង​នេះ​ជ្រាលជ្រៅ​ណាស់ ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច្នេះ សំដៅលើ​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​ប៉ុណ្ណោះ​។


ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។


ក្នុងនេះ​គ្មាន​ជនជាតិក្រិក និង​ជនជាតិយូដា គ្មាន​អ្នកដែលទទួលពិធីកាត់ស្បែក និង​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មាន​ជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និង​មនុស្សមានសេរីភាព​ឡើយ គឺ​ព្រះ​គ្រីស្ទ​ជា​គ្រប់ការទាំងអស់ ហើយ​នៅក្នុង​គ្រប់ការទាំងអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម