Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:16 - ព្រះគម្ពីរខ្មែរសាកល

16 សូម​សម្ដែង​កិច្ចការ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សម្ដែង​អានុភាព​របស់ព្រះអង្គ​ដល់​កូនចៅ​របស់ពួកគេ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សូម​សម្ដែង​កិច្ច​ការរបស់​ព្រះ‌អង្គ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ ហើយ​ព្រះចេស្ដាដ៏​រុង​រឿងរបស់​ព្រះ‌អង្គ ឲ្យ​កូន​ចៅ​របស់​គេ​ឃើញ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សូម​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​សំដែង​មក​ច្បាស់ ដល់​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា‌ដៃ​របស់​ទ្រង់ ហើយ​សំដែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ យើងខ្ញុំ​បាន​ឮ​នឹង​ត្រចៀក​យើងខ្ញុំ គឺ​ដូនតា​របស់យើងខ្ញុំ​បាន​ប្រាប់​យើងខ្ញុំ នូវ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​សម័យ​របស់ពួកគាត់ គឺ​នៅ​សម័យ​បុរាណ​។


ទូលបង្គំ​នឹង​ជញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ ក៏​នឹង​សញ្ជឹងគិត​អំពី​ការប្រព្រឹត្ត​របស់ព្រះអង្គ​ផង​។


ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​អរសប្បាយ​ដោយ​កិច្ចការ​របស់ព្រះអង្គ ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​ចំពោះ​ស្នាព្រះហស្ត​របស់ព្រះអង្គ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម