គឺព្រះយេហូវ៉ាទ្រង់រីករាយនឹងអ្នកដែលកោតខ្លាចព្រះអង្គ និងអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គវិញ។
យ៉ូហាន 4:23 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលពួកអ្នកថ្វាយបង្គំដ៏ពិតនឹងថ្វាយបង្គំព្រះបិតាក្នុងវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះបិតាត្រូវការអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។ Khmer Christian Bible ប៉ុន្ដែនឹងមានពេលមួយមកដល់ គឺពេលនេះហើយ ដែលពួកអ្នកថ្វាយបង្គំពិតប្រាកដ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិតព្រះវរបិតាស្វែងរកពួកអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ អាល់គីតាប ប៉ុន្ដែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំអុលឡោះជាបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតអុលឡោះជាបិតាគាប់ចិត្តនឹងអ្នកថ្វាយបង្គំបែបនេះឯង។ |
គឺព្រះយេហូវ៉ាទ្រង់រីករាយនឹងអ្នកដែលកោតខ្លាចព្រះអង្គ និងអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គវិញ។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
មានពរហើយ មនុស្សដែលព្រះយេហូវ៉ាមិនរាប់ថាមានបាបទាស់នឹងព្រះអង្គ ហើយគ្មានល្បិចកលក្នុងចិត្តរបស់ខ្លួន!
មើល៍! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិតត្រង់នៅផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំយល់ប្រាជ្ញា នៅក្នុងទីសម្ងាត់នៃចិត្ត!
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
នៅថ្ងៃនោះ សំណល់នៃអ៊ីស្រាអែល និងអ្នកដែលរួចជីវិតនៃវង្សត្រកូលយ៉ាកុប នឹងលែងពឹងផ្អែកលើអ្នកដែលវាយពួកគេទៀត គឺពួកគេនឹងពឹងផ្អែកលើព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលវិញ ដោយសេចក្ដីពិតត្រង់។
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
ជាប្រជារាស្ត្រដែលយើងបានសូនសម្រាប់ខ្លួនយើង ដើម្បីឲ្យពួកគេថ្លែងសេចក្ដីសរសើរតម្កើងដល់យើង។
យ៉ាងណាមិញ ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយពេញចិត្តនឹងចំណេះដឹងនៃមាគ៌ារបស់យើង ហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ឥតបោះបង់ចោលសេចក្ដីវិនិច្ឆ័យនៃព្រះរបស់ខ្លួន; ពួកគេសុំសេចក្ដីវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ពីយើង ក៏ពេញចិត្តនឹងការដែលចូលទៅជិតព្រះផង។
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ពេលវេលាមកដល់ហើយ ដើម្បីឲ្យកូនមនុស្សបានទទួលការលើកតម្កើងសិរីរុងរឿង។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ចូរជឿខ្ញុំថា មានពេលវេលានឹងមក ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតាមិនមែននៅលើភ្នំនេះ ហើយក៏មិនមែននៅយេរូសាឡិមដែរ។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះបុត្រារបស់ព្រះ ហើយអ្នកដែលឮនឹងរស់។
កុំភ្ញាក់ផ្អើលនឹងការនេះឡើយ គឺថាពេលវេលានឹងមក ដែលមនុស្សទាំងអស់នៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះបុត្រា
ជាការពិត ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំ ក្នុងការប្រកាសដំណឹងល្អនៃព្រះបុត្រារបស់ព្រះអង្គ គឺជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹកចាំអំពីអ្នករាល់គ្នាឥតឈប់ឈរយ៉ាងណា
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
មួយវិញទៀត ព្រះវិញ្ញាណក៏ជួយភាពខ្សោយរបស់យើងដូចគ្នាដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្ដេចទេ ប៉ុន្តែព្រះវិញ្ញាណផ្ទាល់ទូលអង្វរជំនួសយើង ដោយសំឡេងថ្ងូរដែលរកពាក្យថ្លែងពុំបាន។
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គដែលស្រែកថា: “អ័ប្បា! ព្រះបិតាអើយ!” ឲ្យមកក្នុងចិត្តរបស់អ្នករាល់គ្នា។
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។