ទំនុកតម្កើង 147:11 - ព្រះគម្ពីរខ្មែរសាកល11 គឺព្រះយេហូវ៉ាទ្រង់រីករាយនឹងអ្នកដែលកោតខ្លាចព្រះអង្គ និងអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរស របស់ទ្រង់ប៉ុណ្ណោះ សូមមើលជំពូកអាល់គីតាប11 តែទ្រង់ពេញចិត្តនឹងអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ គឺអស់អ្នកដែលផ្ញើជីវិតលើចិត្ត មេត្តាករុណារបស់ទ្រង់។ សូមមើលជំពូក |
អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល” ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងមានប្ដី។