Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:24 - ព្រះគម្ពីរខ្មែរសាកល

24 ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ ត្រូវតែ​ថ្វាយបង្គំ​ក្នុង​វិញ្ញាណ និងសេចក្ដីពិត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ព្រះជាម្ចាស់​ជា​វិញ្ញាណ​ ដូច្នេះ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះអង្គ​ ត្រូវ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះអង្គ​ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អុលឡោះ​មាន​ភាព​ជា​វិញ្ញាណ ហេតុ​នេះ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ទ្រង់ ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់​នៅជិត​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ គឺ​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​ដោយ​សេចក្ដីពិតត្រង់​។


អ្នកដែល​ថ្វាយ​តង្វាយអរព្រះគុណ គឺ​លើកតម្កើងសិរីរុងរឿង​ដល់​យើង ហើយ​តម្រង់​ផ្លូវ​របស់ខ្លួន​; យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ”៕


យញ្ញបូជា​ដែលគាប់ព្រះហឫទ័យ​ព្រះ គឺជា​វិញ្ញាណ​ដែល​បែកខ្ទេច​; ឱ​ព្រះ​អើយ ព្រះអង្គ​មិន​មើលងាយ​ចិត្ត​ដែល​បែកខ្ទេច និង​មានវិប្បដិសារី​ឡើយ​!


ប្រសិនបើ​ខ្ញុំ​ទុក​សេចក្ដីទុច្ចរិត​ក្នុងចិត្ត​ខ្ញុំ ម្ល៉េះសម​ព្រះអម្ចាស់​របស់ខ្ញុំ​មិន​បាន​សណ្ដាប់​ឡើយ​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ប៉ុន្តែ​ពេលវេលា​នឹង​មក គឺ​ឥឡូវនេះ​ហើយ ដែល​ពួក​អ្នកថ្វាយបង្គំ​ដ៏ពិត​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​ក្នុង​វិញ្ញាណ និងសេចក្ដីពិត ពីព្រោះ​ព្រះ​បិតា​ត្រូវការ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


រីឯ​ព្រះអម្ចាស់​ជា​វិញ្ញាណ ហើយ​កន្លែងណាដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់នៅ កន្លែងនោះ​មាន​សេរីភាព​។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម