Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 32:2 - ព្រះគម្ពីរខ្មែរសាកល

2 មានពរ​ហើយ មនុស្ស​ដែល​ព្រះយេហូវ៉ា​មិន​រាប់ថា​មាន​បាប​ទាស់នឹង​ព្រះអង្គ ហើយ​គ្មាន​ល្បិចកល​ក្នុង​ចិត្ត​របស់ខ្លួន​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌យេហូវ៉ា មិន​រាប់​ថា​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 32:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទត​ឃើញ​ណាថាណែល​កំពុង​មករក​ព្រះអង្គ ក៏​មានបន្ទូល​អំពី​គាត់​ថា​៖“មើល៍! ជនជាតិអ៊ីស្រាអែល​ពិតប្រាកដ​! នៅក្នុង​គាត់​គ្មាន​ឧបាយកល​សោះ”។


ពោលគឺ បាប​មាន​នៅក្នុង​ពិភពលោក​មុន​ក្រឹត្យវិន័យ​រួចទៅហើយ ប៉ុន្តែ​កាល​គ្មាន​ក្រឹត្យវិន័យ​នៅឡើយ បាប​មិន​ត្រូវបាន​រាប់ជា​បាប​ទេ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


គ្មាន​សេចក្ដីកុហក​ណា​ត្រូវបាន​រកឃើញ​ក្នុង​មាត់​របស់​ពួកគេ​ទេ ពួកគេ​ឥតសៅហ្មងឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម