Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 6:18 - ព្រះគម្ពីរខ្មែរសាកល

18 ចូរ​អធិស្ឋាន​គ្រប់ពេលវេលា​ក្នុង​ព្រះវិញ្ញាណ ដោយ​សេចក្ដីអធិស្ឋាន និង​ដោយ​សេចក្ដីទូលអង្វរ​គ្រប់បែបយ៉ាង ហើយ​ចូរ​ប្រុងស្មារតី​ក្នុង​ការនេះ​ដោយ​សេចក្ដីខ្ជាប់ខ្ជួន​បំផុត និង​ដោយ​សេចក្ដីទូលអង្វរ​សម្រាប់​វិសុទ្ធជន​ទាំងអស់

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ទាំង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា​ដោយ​ការ​អធិស្ឋាន​ និង​ពាក្យ​ទូល​អង្វរ​គ្រប់​បែប​យ៉ាង​ ហើយ​សម្រាប់​ការ​នេះ​ឯង​ ចូរ​ប្រុង​ស្មារតី​ដោយ​សេចក្ដី​ព្យាយាម​គ្រប់​បែប​យ៉ាង​ និង​ដោយ​ការ​ទូល​អង្វរ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ចូរ​ទូរអា​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ ដោយ​ប្រើ​ទាំង​ពាក្យ​ទូរអា ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​សូម‌អង្វរ​អុលឡោះ ដោយ​ចិត្ដ​ព្យាយាម​បំផុត​សម្រាប់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង




អេភេសូរ 6:18
51 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​នៃ​សេចក្ដីសុចរិត​របស់ទូលបង្គំ​អើយ នៅពេល​ទូលបង្គំ​ស្រែកហៅ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ធូរស្បើយ​ពី​ទុក្ខវេទនា​។ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​បាន​សណ្ដាប់​ពាក្យទូលអង្វរ​របស់ខ្ញុំ​ហើយ ព្រះយេហូវ៉ា​នឹង​ទទួលយក​ពាក្យអធិស្ឋាន​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ គេ​បាន​ស្វែងរក​ព្រះអង្គ​ក្នុង​ទុក្ខវេទនា គេ​បាន​បង្ហូរចេញ​នូវ​ពាក្យអធិស្ឋានខ្សឹបៗ​ពេលមាន​ការប្រៀនប្រដៅ​របស់ព្រះអង្គ​ដល់​គេ​!


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល និង​អធិស្ឋាន ព្រមទាំង​សារភាព​បាប​របស់ខ្ញុំ និង​បាប​របស់​អ៊ីស្រាអែល​ប្រជាជន​របស់ខ្ញុំ ទាំង​ថ្វាយ​ពាក្យទូលអង្វរ​របស់ខ្ញុំ​សម្រាប់​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះ​នៃខ្ញុំ នៅចំពោះ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃខ្ញុំ


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ប៉ុន្តែ​អារក្ស​ប្រភេទ​នេះ​មិន​ចេញ​ទេ លើកលែងតែ​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារ​ប៉ុណ្ណោះ”។


ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ”។


ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន ប្រុងស្មារតី​ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ពេលកំណត់​ជា​ពេលណា​ទេ


ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ”។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ដេកលក់​ដូច្នេះ​? ចូរ​ក្រោកឡើង​អធិស្ឋាន ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ”។


ណាកាយ​ជាកូន​ម៉ាអាត ម៉ាអាត​ជាកូន​ម៉ាតាធាស ម៉ាតាធាស​ជាកូន​សេម៉ី សេម៉ី​ជាកូន​យ៉ូសិក យ៉ូសិក​ជាកូន​យូដា


ទ្បាមេក​ជាកូន​មធូសាទ្បា មធូសាទ្បា​ជាកូន​ហេណុក ហេណុក​ជាកូន​យ៉ារេឌ យ៉ារេឌ​ជាកូន​ម៉ាលេលាល ម៉ាលេលាល​ជាកូន​កៃណាន


ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។


លោក​មានជំនឿស៊ប់ ហើយ​លោក​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​លោក កោតខ្លាច​ព្រះ​។ លោក​ចែកទាន​ជាច្រើន​ដល់​ប្រជាជន ហើយ​តែងតែ​អធិស្ឋាន​ទៅ​ព្រះ​ជានិច្ច​។


ដូច្នេះ ពេត្រុស​ក៏​ត្រូវ​ឃុំឃាំង​នៅក្នុង​គុក រីឯ​ក្រុមជំនុំ​វិញ ពួកគេ​បាន​អធិស្ឋាន​ទៅ​ព្រះ​យ៉ាងអស់ពីចិត្ត​សម្រាប់​គាត់​។


រីឯ​យើង​វិញ យើង​នឹង​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន និង​ក្នុង​ការបម្រើ​ខាង​ព្រះបន្ទូល”។


ចូរ​អរសប្បាយ​ដោយ​សេចក្ដីសង្ឃឹម ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន​។


ពោលគឺ អ្នករាល់គ្នា​មិន​បាន​ទទួល​វិញ្ញាណ​នៃ​ភាពជាទាសករ ដែលធ្វើឲ្យ​ត្រឡប់ទៅ​ក្នុង​សេចក្ដីភ័យខ្លាច​ទៀត​ទេ គឺ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ភាពជាកូន​វិញ​។ យើង​ស្រែក​ដោយ​ព្រះវិញ្ញាណនេះ​ថា​: “អ័ប្បា​! ព្រះ​បិតា​អើយ​!”។


ហើយ​ដោយព្រោះ​អ្នករាល់គ្នា​ជា​កូន ព្រះ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​ស្រែកថា​: “អ័ប្បា​! ព្រះ​បិតា​អើយ!” ឲ្យមក​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


ខ្ញុំ​ក៏​អរព្រះគុណ​អំពី​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​នឹកចាំ​អំពី​អ្នករាល់គ្នា​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ


នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​ក៏​ត្រូវបាន​សាងសង់ជាមួយគ្នា ទៅជា​ដំណាក់​របស់​ព្រះ​ក្នុង​ព្រះវិញ្ញាណ​ដែរ​៕


ដើម្បីឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​យល់​ជាមួយនឹង​វិសុទ្ធជន​ទាំងអស់ ថា​សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ​មាន​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​ប៉ុនណា


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


ព្រមទាំង​សម្រាប់​ខ្ញុំ​ដែរ ដើម្បីឲ្យ​មាន​ពាក្យសម្ដី​ប្រទាន​មក​ខ្ញុំ​នៅពេល​ខ្ញុំ​បើក​មាត់​និយាយ ធ្វើឲ្យខ្ញុំ​បាន​ប្រកាស​អាថ៌កំបាំង​នៃ​ដំណឹងល្អ​ដោយ​ភាពក្លាហាន​។


រាល់ពេល​ដែល​ខ្ញុំ​អធិស្ឋាន​សម្រាប់​អ្នក​ទាំងអស់គ្នា ខ្ញុំ​តែងតែ​អធិស្ឋាន​ដោយ​អំណរ


កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។


នៅពេល​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា យើង​តែងតែ​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង


ដោយ​បាន​ឮ​អំពី​ជំនឿ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​អំពី​សេចក្ដីស្រឡាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះ​វិសុទ្ធជន​ទាំងអស់​——


ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន ទាំង​ប្រុងស្មារតី​ក្នុង​ការអធិស្ឋាន​ដោយ​ការអរព្រះគុណ​ចុះ​។


ចូរ​អធិស្ឋាន​ឥតឈប់ឈរ


ដោយហេតុនេះ មុនដំបូង​ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​ថ្វាយ​សេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និង​ពាក្យអរព្រះគុណ សម្រាប់​មនុស្ស​ទាំងអស់


ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​បម្រើ​តពី​ដូនតា​របស់ខ្ញុំ​ដោយ​សតិសម្បជញ្ញៈ​បរិសុទ្ធ ដោយ​ខ្ញុំ​នឹកចាំ​អំពី​អ្នក​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​។


ដោយ​បាន​ឮ​អំពី​សេចក្ដីស្រឡាញ់ និង​ជំនឿ​របស់អ្នក ដែល​អ្នក​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូវ និង​ចំពោះ​វិសុទ្ធជន​ទាំងអស់​។


នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។


ទីបញ្ចប់​នៃ​របស់​សព្វសារពើ​មកជិតដល់​ហើយ ដូច្នេះ​ចូរ​ដឹងស្មារតី ហើយ​មានគំនិតមធ្យ័ត​ក្នុង​ការអធិស្ឋាន​។


រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​ស្អាង​ខ្លួន​លើ​ជំនឿ​ដ៏វិសុទ្ធបំផុត​របស់អ្នករាល់គ្នា ទាំង​អធិស្ឋាន​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម