គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ម៉ាថាយ 6:1 - ព្រះគម្ពីរខ្មែរសាកល “ចូរប្រយ័ត្នប្រយែង កុំប្រព្រឹត្តអំពើសុចរិត របស់ខ្លួននៅមុខមនុស្ស ដើម្បីឲ្យគេឃើញនោះឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។ Khmer Christian Bible ប៉ុន្ដែចូរប្រយ័ត្ន កុំបង្ហាញសេចក្ដីសុចរិតរបស់អ្នករាល់គ្នានៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំធ្វើបុណ្យទាន នៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្ស ឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់ នៅនឹងព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទេ អាល់គីតាប «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីអុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កាទេ។ |
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
នៅថ្ងៃនោះ ព្យាការីគ្រប់គ្នានឹងអាម៉ាស់មុខចំពោះនិមិត្តរបស់ខ្លួន ក្នុងកាលដែលពួកគេព្យាករ ហើយពួកគេនឹងមិនពាក់អាវរោមសត្វដើម្បីបោកបញ្ឆោតគេទៀតឡើយ។
“ចូរប្រាប់ប្រជាជនទាំងអស់នៃទឹកដីនេះ និងពួកបូជាចារ្យថា: ‘កាលអ្នករាល់គ្នាបានតមអាហារ ហើយកាន់ទុក្ខនៅខែទីប្រាំ និងខែទីប្រាំពីរ អស់រយៈពេលចិតសិបឆ្នាំនេះ តើអ្នករាល់គ្នាពិតជាតមអាហារសម្រាប់យើងឬ?
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីចុះ”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវឲ្យវែង។
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
“កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើទឹកមុខស្រងូតស្រងាត់ដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេធ្វើមុខស្អុយ ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
“ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចតទៅ: ព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ
ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖“ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?
កាលឃើញដូច្នេះ ពេត្រុសក៏តបនឹងប្រជាជនថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ្ញាក់ផ្អើលនឹងការនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលមកពួកយើង ហាក់ដូចជាពួកយើងធ្វើឲ្យបុរសនេះដើរបានដោយមហិទ្ធិឫទ្ធិ ឬគុណានុភាពរបស់ពួកយើងទៅវិញ?
អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គឺអ្នកទាំងនោះហើយ ដែលបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក ដើម្បីចៀសវាងពីការបៀតបៀនដោយសារតែឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។
ដោយហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវបានធ្វើឲ្យរសាត់បាត់ទៅ។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។
ចូរប្រយ័ត្នខ្លួន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងរាល់គ្នាបានធ្វើ គឺឲ្យអ្នករាល់គ្នាទទួលបានរង្វាន់ដ៏ពេញលេញវិញ។