Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:1 - Khmer Christian Bible

1 ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​បង្ហាញ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​នៅ​មុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 “ចូរ​ប្រយ័ត្នប្រយែង កុំ​ប្រព្រឹត្ត​អំពើសុចរិត របស់ខ្លួន​នៅមុខ​មនុស្ស ដើម្បីឲ្យ​គេ​ឃើញ​នោះ​ឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន នៅ​មុខ​មនុស្ស ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​ពី​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «កុំ​ធ្វើ​បុណ្យ​ទាន នៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «កុំ​ធ្វើ​បុណ្យ​ទាននៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​សូរ៉កា​ទេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​


ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​


ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​


ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​។​


ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី?​ សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​ចុះ​ ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​គ្រប់​លក្ខណ៍​ដូច្នោះ​ដែរ‍។​


នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​អធិស្ឋាន​ដូច​នេះ​ថា​ «ឱ​ព្រះវរបិតា​នៃ​យើងខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ!​ សូម​ឲ្យ​ព្រះនាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​


ហើយ​ព្រះអង្គ​ព្រមាន​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ»​


ដូច្នេះ​ចូរ​ពិចារណា​ចុះ​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​អ្នក​ប្រែ​ជា​សេចក្ដី​ងងឹត​


ពេល​បណ្ដាជន​រាប់​ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​របស់​ពួកគេ​


រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​


ព្រោះ​ពួកគេ​ចូល​ចិត្ត​ការ​សរសើរ​របស់​មនុស្ស​ជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់។​


ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ទទួល​យក​តែ​ការ​សរសើរ​ពី​គ្នា​ទៅវិញ​ទៅមក ​ហើយ​មិន​ព្រម​ស្វែង​រក​ការ​សរសើរ​ដែល​មកពី​ព្រះជាម្ចាស់​ ដែល​ជា​ព្រះ​តែ​មួយ​អង្គ​នោះ​ តើ​អាច​ឲ្យ​អ្នក​រាល់គ្នា​ជឿ​យ៉ាង​ដូចម្តេច​បាន?​


ពេល​លោក​ពេត្រុស​ឃើញ​ដូច្នេះ​ គាត់​ក៏​និយាយ​ទៅ​បណ្ដាជន​ទាំង​នោះ​ថា៖​ «ឱ​បងប្អូន​អ៊ីស្រាអែល​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​នឹក​អស្ចារ្យ​ចំពោះ​ហេតុការណ៍​នេះ​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សម្លឹង​មើល​យើង​ ហាក់​បីដូចជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ​បាន​ដោយសារ​អំណាច​របស់​យើង​ផ្ទាល់​ ឬ​ដោយសារ​យើង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដូច្នេះ?​


អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់ឈាម​ អ្នក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀន​ដោយ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ​


​គាត់​បាន​រាប់​សេចក្ដី​ត្មះតិះដៀល​ដោយ​ព្រោះ​ព្រះគ្រិស្ដ​ថា​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​រង្វាន់‍។​


ហេតុនេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ដ​ទុកដាក់​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ​ ក្រែង​លោ​យើង​ត្រូវ​រសាត់​ចេញ។​


ដ្បិត​ព្រះ​ជាម្ចាស់​មិន​មែន​អយុត្តិធម៌​ទេ​ ព្រះអង្គ​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​រាល់គ្នា​ ឬ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​បាន​បង្ហាញ​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ឡើយ​ គឺ​ការ​ដែល​អ្នក​រាល់គ្នា​បាន​បម្រើ​ពួក​បរិសុទ្ធ​ ហើយ​នៅ​តែ​បម្រើ‍​តទៅ​ទៀត​នោះ។​


ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​បាត់បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ គឺ​ឲ្យ​ទទួល​បាន​រង្វាន់​ដ៏​ពេញលេញ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម