Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:5 - ព្រះគម្ពីរខ្មែរសាកល

5 ពួកគេ​ធ្វើ​កិច្ចការ​ទាំងអស់​ដើម្បីឲ្យ​គេ​ឃើញ​។ ពួកគេ​ពង្រីក​ប្រអប់ព្រះបន្ទូល​របស់​ពួកគេ ហើយ​ធ្វើ​រំយោល​អាវឲ្យ​វែង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន គេ​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ ដ្បិត​គេ​ពង្រីក​ស្លាក របស់​គេ​ឲ្យ​កាន់​តែ​ធំ និង​រំយោល​អាវ​របស់​គេ​ឲ្យ​កាន់​តែ​វែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ ​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាក​ធំៗ​កត់​ក្រិត្យ‌វិន័យ នឹង​រំយោល​អាវ​គេ​ឲ្យ​វែងៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​កើតជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មកហើយ នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។


ពួកគេ​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ អ្នកទាំងនេះ​នឹង​ទទួល​ទោសធ្ងន់ជាង”៕


ដ្បិត​ពួកគេ​ស្រឡាញ់​សិរីរុងរឿង​ពី​មនុស្ស ជាង​សិរីរុងរឿង​ពី​ព្រះ​។


តើ​អ្នករាល់គ្នា​អាច​ជឿ​យ៉ាងដូចម្ដេច​បាន ខណៈដែល​អ្នករាល់គ្នា​ទទួលយក​សិរីរុងរឿង​ពី​គ្នាទៅវិញទៅមក ប៉ុន្តែ​មិន​ស្វែងរក​សិរីរុងរឿង​ពី​ព្រះ​តែមួយអង្គ​គត់​?


អ្នក​ដែល​និយាយ​ចេញពី​ខ្លួនឯង ស្វែងរក​សិរីរុងរឿង​សម្រាប់​ខ្លួនឯង រីឯ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង​របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យមក អ្នកនោះ​គឺ​ពិតត្រង់ ហើយ​គ្មាន​សេចក្ដីទុច្ចរិត​នៅក្នុង​អ្នកនោះ​ឡើយ​។


មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​ចិត្តឈ្នានីស និង​ការឈ្លោះប្រកែក​មែន ហើយក៏​មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​បំណងល្អ​ដែរ​។


កុំ​ធ្វើ​អ្វី​ដោយ​ចិត្តទាស់ទែង ឬ​ដោយ​ចិត្តចង់បានកិត្តិយសឥតប្រយោជន៍​ឡើយ ផ្ទុយទៅវិញ ចូរ​ចាត់ទុក​អ្នកដទៃ​ថា​ប្រសើរជាង​ខ្លួន ដោយ​បន្ទាបខ្លួន​ចុះ​។


វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម