Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:15 - ព្រះគម្ពីរខ្មែរសាកល

15 បន្ទាប់មក​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​ការលោភលន់​គ្រប់យ៉ាង ដ្បិត​ជីវិត​របស់​មនុស្ស​មិន​ស្ថិតនៅ​លើ​ភាព​សម្បូរហូរហៀរ​នៃ​ធនធាន​របស់​ខ្លួន​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 12:15
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​អាក្រក់​អួត​អំពី​ចំណង់​នៃ​ចិត្ត​របស់ខ្លួន ហើយ​មនុស្ស​លោភលន់​ប្រទេចផ្ដាសា និង​មើលងាយ​ព្រះយេហូវ៉ា​។


បន្តិចបន្តួច​ដែល​មនុស្ស​សុចរិត​មាន ប្រសើរ​ជាង​ភាពបរិបូរ​របស់​មនុស្ស​អាក្រក់​ជាច្រើន​នាក់​ទៅទៀត​។


កុំ​ទុកចិត្តលើ​ការសង្កត់សង្កិន​ឡើយ ក៏​កុំ​សង្ឃឹមដោយឥតប្រយោជន៍​លើ​ការលួចប្លន់​ដែរ​; ទោះបីជា​ទ្រព្យសម្បត្តិ​កើនឡើង​ក៏ដោយ ក៏​កុំ​ផ្ចង់ចិត្ត​លើវា​ឡើយ​។


មាន​របស់​តែបន្តិច​ដោយមាន​ការកោតខ្លាច​ព្រះយេហូវ៉ា ប្រសើរ​ជាង​មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​មាន​ទុក្ខកង្វល់​។


បាន​ប្រាជ្ញា​ប្រសើរ​ជាង​បាន​មាស​យ៉ាងណាហ្ន៎​! បាន​ការយល់ដឹង​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​។


អ្នកដឹកនាំ​ដែល​ខ្វះ​ការយល់ដឹង គឺជា​អ្នកសង្កត់សង្កិន​ដ៏កាចសាហាវ រីឯ​អ្នកដែល​ស្អប់​កម្រៃទុច្ចរិត នឹង​ធ្វើឲ្យ​អាយុ​របស់ខ្លួន​វែង​។


ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និង​អំពើឆោតល្ងង់​។


ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“ស្រែចម្ការ​របស់សេដ្ឋី​ម្នាក់​បាន​ផ្ដល់ផលច្រើនបរិបូរ​។


នៅពេល​ពួកផារិស៊ី​ជា​អ្នក​ស្រឡាញ់លុយ​បាន​ឮសេចក្ដី​ទាំងអស់​នេះ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះយេស៊ូវ​។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


គ្រាប់ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​បាន​ឮ ប៉ុន្តែ​ក្នុង​ដំណើរ​ជីវិត​ពួកគេ​ត្រូវបាន​រួបរឹត​ដោយ​កង្វល់ ទ្រព្យសម្បត្តិ និង​ការសប្បាយ​នៃ​ការរស់នៅ ដូច្នេះ​ពួកគេ​មិន​បង្កើតផលពេញលក្ខណៈ​ឡើយ​។


ពួក​ចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និង​មនុស្សឆបោក មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ឡើយ​។


ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។


ដ្បិត​មនុស្ស​នឹង​ទៅជា​អ្នក​ស្រឡាញ់ខ្លួនឯង អ្នក​ស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ មនុស្ស​អកតញ្ញូ មនុស្ស​មិនវិសុទ្ធ


ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម