Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:13 - ព្រះគម្ពីរខ្មែរសាកល

13 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក​ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នែ៎! ពួក​តួន និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រា‌រាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យ​គេ​ចូល​ទៀត​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។


វេទនា​ហើយ​! អ្នកគង្វាល​ឥតប្រយោជន៍​ដែល​បោះបង់ចោល​ហ្វូងចៀម​អើយ​! ដាវ​នឹងធ្លាក់មក​លើ​ដើមដៃ និង​ភ្នែក​ស្ដាំ​របស់អ្នកនោះ​។ ដើមដៃ​របស់គេ​នឹង​ស្វិតទាំងស្រុង ហើយ​ភ្នែក​ស្ដាំ​របស់គេ​នឹង​ងងឹតសូន្យ”៕


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ​! អ្នករាល់គ្នា​និយាយថា​: ‘អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​ព្រះវិហារ ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​មាស​របស់​ព្រះវិហារ អ្នកនោះ​ជាប់សម្បថ​ហើយ’។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីរឌីល និង​គ្រាប់គូមីន ប៉ុន្តែ​អ្នករាល់គ្នា​បាន​បោះបង់ចោល​អ្វីៗ​ដែល​សំខាន់ជាង​ក្នុង​ក្រឹត្យវិន័យ គឺ​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និង​ជំនឿ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​វិញ ពោរពេញទៅដោយ​ការលោភលន់ និង​ការបណ្ដោយខ្លួនតាមអំពើចិត្ត​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​លាបកំបោរស​ដែល​ឃើញ​ស្អាត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពោរពេញ​ទៅដោយ​ឆ្អឹង​មនុស្សស្លាប់ និង​ភាពស្មោកគ្រោក​គ្រប់យ៉ាង​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សាងសង់​ផ្នូរ​របស់​ព្យាការី ហើយ​តុបតែង​ស្តូប​របស់​មនុស្ស​សុចរិត


ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកច្បាប់​អើយ​! ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោ​នៃ​ចំណេះដឹង​ចេញ​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏​ឃាត់​អ្នក​ដែល​កំពុង​ចូល​ថែមទៀតផង”។


ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


ពួកគេ​ក៏​ហៅ​បុរស​ដែល​ធ្លាប់​ខ្វាក់ភ្នែក​មក​ជាលើកទីពីរ ហើយ​ប្រាប់​គាត់​ថា​៖ “ចូរ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​ចុះ​! យើង​ដឹង​ហើយ​ថា អ្នក​នោះ​ជា​មនុស្សបាប”។


ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។


ប៉ុន្តែ​អេលីម៉ាស​ដែលជា​គ្រូធ្មប់​នោះ (​ដ្បិត​ឈ្មោះ​អេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់​) បាន​ប្រឆាំង​នឹង​ពួកគេ ដោយ​ព្យាយាម​បង្វែរ​អភិបាល​ចេញពី​ជំនឿ​។


ថា​៖ “តើ​យើង​មិន​បាន​បញ្ជា​អ្នករាល់គ្នា​យ៉ាងម៉ឺងម៉ាត់​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​នេះ​ទេ​ឬ​? ប៉ុន្តែ​មើល៍! អ្នករាល់គ្នា​បាន​ផ្សព្វផ្សាយ​សេចក្ដីបង្រៀន​របស់អ្នករាល់គ្នា​ពាសពេញ​យេរូសាឡិម ហើយ​មានបំណង​ទម្លាក់​ឈាម​របស់​បុរស​នេះ​មក​លើ​យើង​ទៀត​!”។


ពួកគេ​បាន​ហៅ​ពួក​សាវ័ក​មក រួច​វាយ ហើយ​បង្គាប់​មិន​ឲ្យ​និយាយ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​ឡើយ រួចក៏​ដោះលែង​ទៅ​។


រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។ នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។


ដូចដែល​យ៉ានេស និង​យ៉ាមប្រេស​បាន​តតាំង​នឹង​ម៉ូសេ​យ៉ាងណា អ្នកទាំងនោះ​ក៏​តែងតែ​តតាំង​នឹង​សេចក្ដីពិត​យ៉ាងនោះដែរ​។ ពួកគេជា​មនុស្ស​ដែល​មាន​គំនិត​ខូច ហើយ​ធ្លាក់ចេញពីការពិសោធ​ខាងឯ​ជំនឿ​។


ចូរ​អ្នក​ប្រយ័ត្ន​នឹង​គាត់​ដែរ​ចុះ ដ្បិត​គាត់​បាន​ជំទាស់​នឹង​សេចក្ដីប្រកាស​របស់យើង​យ៉ាងខ្លាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម