យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
ទំនុកតម្កើង 35:27 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យអ្នកដែលចង់ឃើញការរាប់ជាសុចរិតដល់ទូលបង្គំ បានស្រែកហ៊ោ និងអរសប្បាយ។ សូមឲ្យពួកគេនិយាយជានិច្ចថា៖ “សូមលើកតម្កើងព្រះយេហូវ៉ា! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្តរបស់បាវបម្រើព្រះអង្គ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិត របស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយរីករាយវិញ សូមឲ្យគេពោលឡើងជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្ដម ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើព្រះអង្គបានចម្រុងចម្រើន!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិតរបស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយវិញ អើ សូមឲ្យគេបានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ា បានថ្កើងរុងរឿងឡើង ដែលទ្រង់សព្វព្រះហឫទ័យ ចំពោះសេចក្ដីចំរើននៃអ្នកបំរើទ្រង់ អាល់គីតាប រីឯអស់អ្នកដែលចង់ឃើញ ខ្ញុំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងអុលឡោះតាអាឡា! ទ្រង់ពេញចិត្ត ឲ្យអ្នកបម្រើរបស់ទ្រង់បានជោគជ័យ!»។ |
យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីសុចរិត; សូមឲ្យវិសុទ្ធជនរបស់ព្រះអង្គស្រែកហ៊ោសប្បាយ។
សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
គឺព្រះយេហូវ៉ាទ្រង់រីករាយនឹងអ្នកដែលកោតខ្លាចព្រះអង្គ និងអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គវិញ។
ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គនឹងតុបតែងមនុស្សតូចទាបដោយសេចក្ដីសង្គ្រោះ។
មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយនឹងខ្ញុំ ហើយរំដោះខ្ញុំពីអស់ទាំងការភិតភ័យរបស់ខ្ញុំ។
សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ; សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គ និយាយជានិច្ចថា៖ “សូមឲ្យព្រះយេហូវ៉ាត្រូវបានលើកតម្កើង!”។
ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ និងខ្វះខាត ព្រះអម្ចាស់នៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!៕
ផ្ទុយទៅវិញ សូមឲ្យមនុស្សសុចរិតអរសប្បាយ និងអបអរនៅចំពោះព្រះ សូមឲ្យគេរីករាយដោយអំណរចុះ!
សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គនិយាយជានិច្ចថា៖ “សូមឲ្យព្រះត្រូវបានលើកតម្កើង!”។
ដ្បិតព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌ និងការជំនុំជម្រះសម្រាប់ទូលបង្គំ; ព្រះអង្គបានគង់លើបល្ល័ង្ក ទាំងជំនុំជម្រះដោយសេចក្ដីសុចរិតយុត្តិធម៌។
ភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅជាមួយខ្ញុំ ទ្រព្យសម្បត្តិដ៏នៅគង់វង្ស និងសេចក្ដីសុចរិតក៏នៅជាមួយខ្ញុំដែរ។
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
ប្រសិនបើអវយវៈណាមួយរងទុក្ខ អវយវៈទាំងអស់ក៏រងទុក្ខជាមួយដែរ; ប្រសិនបើអវយវៈណាមួយទទួលការលើកតម្កើងសិរីរុងរឿង អវយវៈទាំងអស់ក៏អបអរជាមួយដែរ។