Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 32:11 - ព្រះគម្ពីរខ្មែរសាកល

11 មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ ហើយ​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​! អស់អ្នក​ដែល​មាន​ចិត្ត​ទៀងត្រង់​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឱ​មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយ ចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក‌រាយ​ឡើង ក្នុង​ព្រះ‌យេហូវ៉ា​ចុះ អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 32:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ប្រព្រឹត្តល្អ​ដល់​មនុស្ស​ល្អ និង​ដល់​មនុស្ស​ទៀងត្រង់​ក្នុង​ចិត្ត​ផង​!


មានពរ​ហើយ មនុស្ស​ដែល​ព្រះយេហូវ៉ា​មិន​រាប់ថា​មាន​បាប​ទាស់នឹង​ព្រះអង្គ ហើយ​គ្មាន​ល្បិចកល​ក្នុង​ចិត្ត​របស់ខ្លួន​!


មនុស្ស​សុចរិត​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ក្នុង​ព្រះយេហូវ៉ា​! ដ្បិត​ការសរសើរតម្កើង​ពី​មនុស្ស​ទៀងត្រង់​ជា​ការសមគួរ​។


រីឯ​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ សូមឲ្យ​ពួកគេ​បាន​អរសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​ជារៀងរហូត​។ សូមឲ្យ​ព្រះអង្គ​ឃុំគ្រង​ពួកគេ ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ អបអរ​ក្នុង​ព្រះអង្គ


សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូមឲ្យ​អស់ទាំង​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​បាន​អួត​ផង​!​៕


ផ្ទុយទៅវិញ សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ និង​អបអរ​នៅចំពោះ​ព្រះ សូមឲ្យ​គេ​រីករាយ​ដោយ​អំណរ​ចុះ​!


ខែល​របស់ខ្ញុំ​នៅនឹង​ព្រះ​ដែល​សង្គ្រោះ​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!


មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!​៕


ផែនដី​ទាំងមូល​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ ចូរ​ច្រៀងសរសើរតម្កើង​!


‘ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី​? អ្នកនឹង​ទៅជា​ទីរាបស្មើ​នៅចំពោះ​សូរ៉ូបាបិល ហើយ​គាត់​នឹង​យក​ថ្ម​កំពូល​ចេញមក ជាមួយនឹង​សម្រែក​ថា​: “ព្រះគុណ ព្រះគុណ​ដល់​ថ្មនេះ​!”’”។


មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ថែមទាំង​អួត​នៅក្នុង​ព្រះ​ទៀតផង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ឥឡូវនេះ យើង​បាន​ទទួល​ការផ្សះផ្សា​តាមរយៈ​ព្រះអង្គ​។


មួយវិញទៀត បងប្អូន​របស់ខ្ញុំ​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ចុះ​។ ការ​ដែល​សរសេរ​សេចក្ដី​ដដែល​នេះ​មក​អ្នករាល់គ្នា មិន​ធុញទ្រាន់​សម្រាប់​ខ្ញុំ​ទេ ហើយ​ជា​ការ​ការពារ​ដល់​អ្នករាល់គ្នា​។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម