Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 142:7 - ព្រះគម្ពីរខ្មែរសាកល

7 សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​គុក​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​! មនុស្ស​សុចរិត​នឹង​ព័ទ្ធជុំវិញ​ទូលបង្គំ ពីព្រោះ​ព្រះអង្គ​នឹង​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​គុកផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ! មនុស្ស​សុចរិត​នឹង​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រណី​ដល់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព ដើម្បី​ឲ្យ​ទូលបង្គំ​លើក​តម្កើង ព្រះ‌នាម​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​គុក​ទៅ ដើម្បី​ឲ្យ​បាន​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់ ពួក​មនុស្ស​សុចរិត​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ពី​ព្រោះ​ទ្រង់​នឹង​ប្រោស​ទូលបង្គំ​យ៉ាង​ល្អ​ជា​បរិបូរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សូម​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរី‌ភាព ដើម្បី​ឲ្យ​ខ្ញុំ​លើក​តម្កើង នាម​ទ្រង់ ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ព្រោះ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 142:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ទីសម្រាក​របស់អ្នក​វិញ​ចុះ ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​អ្នក​!


សូម​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ហើយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ នឹង​ឃើញ​ទូលបង្គំ ក៏​អរសប្បាយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ទូលបង្គំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕


ខ្ញុំ​ស្រែកយំ​ទៅកាន់​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ ខ្ញុំ​ទូល​អង្វរ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!


ព្រះអង្គ​ទ្រង់​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្សដែល​ត្រូវបាន​សង្កត់សង្កិន ហើយ​ប្រទាន​អាហារ​ដល់​មនុស្ស​អត់ឃ្លាន​; ព្រះយេហូវ៉ា​ទ្រង់​ដោះ​អ្នកដែល​ជាប់គុក​ឲ្យរួច


ព្រះអង្គ​មិនដែល​ប្រគល់​ទូលបង្គំ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​ឡើយ គឺ​ព្រះអង្គ​បាន​ឲ្យ​ជើង​ទូលបង្គំ​ឈរ​នៅ​ទីធំទូលាយ​។


ព្រលឹង​របស់ខ្ញុំ​នឹង​អួត​អំពី​ព្រះយេហូវ៉ា​; សូមឲ្យ​មនុស្ស​តូចទាប​បាន​ឮ ហើយ​អរសប្បាយ​ដែរ​។


គឺ​អ្នកដែល​តបសង​នឹង​ការល្អ​ដោយ​ការអាក្រក់​ហើយ ដែល​ចោទប្រកាន់​ទូលបង្គំ ដោយព្រោះ​ទូលបង្គំ​ដេញតាម​ការ​ល្អ​។


ដើម្បីឲ្យ​ទូលបង្គំ​បាន​ថ្លែង​អស់ទាំង​ពាក្យសរសើរតម្កើង​ព្រះអង្គ ហើយ​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ តាម​ទ្វារក្រុង​នៃ​កូនស្រី​ស៊ីយ៉ូន​។


នៅពេល​ពួក​សត្រូវ​របស់ទូលបង្គំ​ថយទៅ​ក្រោយ​វិញ ពួកគេ​នឹង​ជំពប់ ហើយ​វិនាស​នៅចំពោះ​ព្រះអង្គ​។


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ ដោយ​ស្រាយចំណង​ការឈឺចាប់​នៃ​សេចក្ដីស្លាប់ ដ្បិត​សេចក្ដីស្លាប់​មិនអាច​ឃុំឃាំង​ព្រះអង្គ​បានឡើយ​។


មើល៍! យើង​ហៅ​អ្នក​ដែល​ស៊ូទ្រាំ​ថាជាអ្នកមានព្រះពរ​! អ្នករាល់គ្នា​បាន​ឮ​អំពី​ការស៊ូទ្រាំ​របស់​យ៉ូប ហើយ​បាន​ឃើញ​ចុងបញ្ចប់​របស់លោក​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ គឺ​ព្រះអម្ចាស់​មានព្រះហឫទ័យអាណិតអាសូរ និង​មេត្តាករុណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម