ទំនុកតម្កើង 70 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំព្រះឲ្យរំដោះជាប្រញាប់ បទតម្កើង របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង សម្រាប់ជាសេចក្ដីរំលឹក។ 1 ឱព្រះអើយ សូមរំដោះទូលបង្គំផង! ព្រះយេហូវ៉ាអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង! 2 សូមឲ្យអ្នកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងទទួលការអាប់យស សូមឲ្យអ្នកដែលចង់ឲ្យទូលបង្គំជួបមហន្តរាយ បានថយទៅវិញ ហើយអៀនខ្មាស។ 3 សូមឲ្យអ្នកដែលនិយាយថា៖ “ហាសហា! ហាសហា!” ត្រឡប់ទៅវិញដោយសារតែសេចក្ដីអាម៉ាស់របស់ខ្លួន។ 4 សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គនិយាយជានិច្ចថា៖ “សូមឲ្យព្រះត្រូវបានលើកតម្កើង!”។ 5 ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ ហើយខ្វះខាត; ឱព្រះអើយ សូមប្រញាប់យាងមករកទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!៕ |