Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 40:16 - ព្រះគម្ពីរខ្មែរសាកល

16 សូមឲ្យ​អស់អ្នក​ដែល​ស្វែងរក​ព្រះអង្គ​បាន​រីករាយ និង​អរសប្បាយ​ក្នុង​ព្រះអង្គ​; សូមឲ្យ​អ្នកដែល​ស្រឡាញ់​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និយាយ​ជានិច្ច​ថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ សូម​ឲ្យ​គេ​បាន​អរ​សប្បាយ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ បាន​ពោល​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ព្រះអង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ចំណែក​ពួក​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ នោះ​សូម​ឲ្យ​គេ​បាន​រីក‌រាយ​សប្បាយ​ក្នុង​ទ្រង់​ចុះ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់ បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ទ្រង់! សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ទ្រង់ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា!»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 40:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អួត​ក្នុង​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ ចូរឲ្យ​ចិត្ត​របស់​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា​បាន​អរសប្បាយឡើង​!


ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។


ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និង​ចំពោះ​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​របស់ព្រះអង្គ​។


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


មនុស្ស​តូចទាប​នឹង​ហូប​ឆ្អែត មនុស្សដែល​ស្វែងរក​ព្រះយេហូវ៉ា​នឹង​សរសើរតម្កើង​ព្រះអង្គ​។ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតរស់​ជារៀងរហូត​!


ពួកគេ​បើក​មាត់​ធំ​ដាក់​ទូលបង្គំ ដោយ​និយាយថា​៖ “ហាសហា​! ហាសហា​! ភ្នែក​យើង​បាន​ឃើញ​ហើយ​!”។


សូមឲ្យ​អ្នកដែល​ចង់​ឃើញ​ការរាប់ជាសុចរិត​ដល់​ទូលបង្គំ បាន​ស្រែកហ៊ោ និង​អរសប្បាយ​។ សូមឲ្យ​ពួកគេ​និយាយ​ជានិច្ច​ថា​៖ “សូម​លើកតម្កើង​ព្រះយេហូវ៉ា​! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីសុខសាន្ត​របស់​បាវបម្រើ​ព្រះអង្គ”។


ផ្ទុយទៅវិញ សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ និង​អបអរ​នៅចំពោះ​ព្រះ សូមឲ្យ​គេ​រីករាយ​ដោយ​អំណរ​ចុះ​!


ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម