Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ទូលបង្គំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​បាន​ជោគ​ជ័យ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 សូមឲ្យ​អ្នកដែល​ចង់​ឃើញ​ការរាប់ជាសុចរិត​ដល់​ទូលបង្គំ បាន​ស្រែកហ៊ោ និង​អរសប្បាយ​។ សូមឲ្យ​ពួកគេ​និយាយ​ជានិច្ច​ថា​៖ “សូម​លើកតម្កើង​ព្រះយេហូវ៉ា​! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីសុខសាន្ត​របស់​បាវបម្រើ​ព្រះអង្គ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​រីក​រាយ​វិញ សូម​ឲ្យ​គេ​ពោល​ឡើង​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យអ្នក​បម្រើ​ព្រះ‌អង្គ​បានចម្រុង​ចម្រើន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត​របស់​ទូលបង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​វិញ អើ សូម​ឲ្យ​គេ​បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ថ្កើង​រុងរឿង​ឡើង ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ចំពោះ​សេចក្ដី​ចំរើន​នៃ​អ្នក​បំរើ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

27 រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា! ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​បាន​ជោគ​ជ័យ!»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:27
20 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​សង្គ្រោះ​ក្រុង​នេះ តាម​រយៈ​ពួក​បូជា‌ចារ្យ​របស់​គេ យើង​នឹង​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​នេះ ស្រែក​ហ៊ោ​ដោយ​អំណរ។


សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះអង្គ ប្រព្រឹត្ត​អំពើ​សុចរិត​ជានិច្ច ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!


សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព ដើម្បី​ឲ្យ​ទូលបង្គំ​លើក​តម្កើង ព្រះ‌នាម​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ។


តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។


ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។


ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។


រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ព្រះអង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។


ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូលបង្គំ។ ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!


រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយ គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។


រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះអង្គ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់!»


ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។


ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិត។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!


ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។


ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។


ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម