នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង;
ទំនុកតម្កើង 31:2 - ព្រះគម្ពីរខ្មែរសាកល សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមរំដោះទូលបង្គំជាប្រញាប់ផង! សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំ និងធ្វើជាបន្ទាយដ៏រឹងមាំដើម្បីសង្គ្រោះទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមជួយទូលបង្គំឲ្យរួចជាប្រញាប់ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាបន្ទាយយ៉ាងមាំ សម្រាប់សង្គ្រោះទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចជាប្រញាប់ សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំ គឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង អាល់គីតាប សូមស្តាប់ខ្ញុំ សូមមករំដោះខ្ញុំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារខ្ញុំ ហើយសង្គ្រោះខ្ញុំផង!។ |
នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង;
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
ព្រះនៃទូលបង្គំអើយ ទូលបង្គំជឿទុកចិត្តលើព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ! សូមកុំឲ្យពួកសត្រូវរបស់ទូលបង្គំអរសប្បាយលើទូលបង្គំឡើយ!
ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ និងខ្វះខាត ព្រះអម្ចាស់នៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!៕
សេចក្ដីសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះ; ថ្មដានៃកម្លាំងរបស់ខ្ញុំ និងជម្រករបស់ខ្ញុំ គឺនៅក្នុងព្រះ។
សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីបាវបម្រើរបស់ព្រះអង្គឡើយ ដ្បិតទូលបង្គំស្ថិតនៅក្នុងទុក្ខលំបាក; សូមប្រញាប់ឆ្លើយនឹងទូលបង្គំផង!
ក្រែងលោគេហែកព្រលឹងរបស់ទូលបង្គំដូចជាសិង្ហ គឺហែកជាដុំៗ ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
ឱព្រះអើយ ប្រជាជាតិនានាបានចូលមកក្នុងមរតករបស់ព្រះអង្គហើយ! ពួកគេបានបង្ខូចព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយធ្វើឲ្យយេរូសាឡិមទៅជាគំនរបាក់បែក!
ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយឆ្លើយមកទូលបង្គំផង ដ្បិតទូលបង្គំទ័លក្រ និងខ្វះខាត!
ដោយព្រោះអ្នកបានយកព្រះយេហូវ៉ា ដែលជាជម្រករបស់ខ្ញុំ ជាព្រះដ៏ខ្ពស់បំផុត ធ្វើជាលំនៅរបស់អ្នក
យ៉ាងណាមិញ ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដានៃជម្រករបស់ខ្ញុំ។
ចូរផ្ទៀងត្រចៀករបស់អ្នក ស្ដាប់ពាក្យរបស់មនុស្សមានប្រាជ្ញា ហើយផ្ចង់ចិត្តអ្នក នឹងចំណេះដឹងរបស់ខ្ញុំចុះ។
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងផ្ដល់យុត្តិធម៌ដល់ពួកគេយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នៅពេលកូនមនុស្សបានមកវិញ តើលោកនឹងរកឃើញជំនឿនៅលើផែនដីឬទេ?”។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
គ្មានអ្នកណាធ្លាប់ឃើញព្រះទេ ប៉ុន្តែប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះស្ថិតនៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើងដែរ។