Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 94:22 - ព្រះគម្ពីរខ្មែរសាកល

22 យ៉ាងណាមិញ ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​របស់​ខ្ញុំ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​នៃ​ជម្រក​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​មាំ​មួន​នៃ​ទូល‌បង្គំ ហើយ​ព្រះ​នៃ​ទូល‌បង្គំ​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​ជម្រក​នៃ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​កំពែង​ការពារ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជម្រក សម្រាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹង‌ពាក់​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​កំពែង​ការពារ​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជំរក សម្រាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 94:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។


ឱ​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​រង់ចាំ​ព្រះអង្គ​! ឱ​ព្រះ​អើយ ព្រះអង្គជា​ទីពឹងជ្រក​នៃទូលបង្គំ​!


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ឡើយ​។


ប្រជាជន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះអង្គ​គ្រប់ពេលវេលា ចូរ​បង្ហូរ​ចិត្ត​របស់អ្នករាល់គ្នា​ចេញ​នៅចំពោះ​ព្រះអង្គ​ចុះ គឺ​ព្រះ​ហើយ ជា​ជម្រក​ដល់​យើង​! សេឡា


ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​ដល់​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ជា​ទីពឹងជ្រក​នៅ​ពេល​មាន​ទុក្ខលំបាក​។


ព្រះអង្គដែល​វាយប្រដៅ​ប្រជាជាតិ​នានា គឺ​ព្រះអង្គដែល​បង្រៀន​ចំណេះដឹង​ដល់​មនុស្ស តើ​ព្រះអង្គ​មិន​ស្ដីបន្ទោស​ទេ​ឬ​?


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម