Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:17 - ព្រះគម្ពីរខ្មែរសាកល

17 ចូរ​ផ្ទៀងត្រចៀក​របស់អ្នក ស្ដាប់​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា ហើយ​ផ្ចង់ចិត្ត​អ្នក នឹង​ចំណេះដឹង​របស់ខ្ញុំ​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​ខ្ញុំ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សំដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ដំរិះ​របស់​អញ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង




សុភា‌សិត 22:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ផ្ចង់ចិត្ត​អ្នក​នឹង​ការប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​របស់អ្នក​នឹង​ពាក្យ​នៃ​ចំណេះដឹង​ចុះ​។


កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក


ដូច្នេះ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​រាប់​ថ្ងៃអាយុ​របស់យើងខ្ញុំ​ផង ដើម្បីឲ្យ​យើងខ្ញុំ​ទទួលបាន​ចិត្ត​នៃ​ប្រាជ្ញា​។


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


ដើម្បីឲ្យ​ទទួល​ការប្រៀនប្រដៅ​ឲ្យ​ចេះដឹង​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


ខ្ញុំ​បាន​ឃើញ​ការទាំងអស់​នេះ ហើយ​ដាក់ចិត្ត​ចំពោះ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺថា​ជួនកាល​មាន​មនុស្ស​ត្រួតត្រា​លើ​មនុស្សដទៃ ជា​អន្តរាយ​ដល់​ខ្លួន​វិញ​។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


នៅពេល​ខ្ញុំ​ដាក់ចិត្ត​ឲ្យ​យល់​ប្រាជ្ញា និង​ឲ្យ​ឃើញ​បន្ទុក​ដែល​ត្រូវបាន​ធ្វើ​នៅលើ​ផែនដី​——​ដ្បិត​មាន​អ្នកខ្លះ​មិន​ឃើញ​ដំណេក​ក្នុង​ភ្នែក​របស់ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​——


សេចក្ដីទាំងនេះ​ក៏​ជាពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​ដែរ​: មានការរើសមុខ​ក្នុង​ការកាត់ក្ដី នោះ​មិន​ល្អ​ទេ​។


ពាក្យសម្ដី​របស់​មនុស្ស​មានប្រាជ្ញា​ប្រៀបដូចជា​ជន្លួញ ហើយ​ពាក្យសម្ដី​របស់​ពួក​អ្នកដែលប្រមូល​ពាក្យទាំងនេះ​ទុក ក៏​ប្រៀបដូចជា​ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់ ជាពាក្យដែល​ត្រូវបាន​ប្រទានមក ពី​អ្នកគង្វាល​ម្នាក់​។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ក្រឹត្យវិន័យ​របស់ខ្ញុំ ចូរ​ផ្ទៀងត្រចៀក​របស់អ្នករាល់គ្នា​នឹង​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម