Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង វិញ្ញាណ​របស់ទូលបង្គំ​អស់ទៅ​ហើយ​! សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ ក្រែងលោ​ទូលបង្គំ​បាន​ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់! វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ ក្រែង​ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​មុខ​នឹង​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នៃ​ទុក្ខលំបាក​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ​ផង​; នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង​;


ដ្បិត​ព្រះអង្គ​មិន​បាន​មើលងាយ មិន​បាន​ស្អប់ខ្ពើម​ទុក្ខវេទនា​របស់​មនុស្ស​រងទុក្ខ ហើយក៏​មិន​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ពួកគេ​ឡើយ ផ្ទុយទៅវិញ នៅពេល​ពួកគេ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​សណ្ដាប់​ពួកគេ​។


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ សូម​កុំ​បង្វែរ​បាវបម្រើ​របស់ព្រះអង្គ​ចេញ​ដោយ​ព្រះពិរោធ​ឡើយ​។ គឺ​ព្រះអង្គ​ហើយ ជា​ជំនួយ​របស់ទូលបង្គំ​! ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​កុំ​ចាកចោល ឬ​បោះបង់ចោល​ទូលបង្គំ​ឡើយ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​! ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​! ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាវបម្រើ​របស់ព្រះអង្គ​ឡើយ ដ្បិត​ទូលបង្គំ​ស្ថិត​នៅក្នុង​ទុក្ខលំបាក​; សូម​ប្រញាប់​ឆ្លើយ​នឹង​ទូលបង្គំ​ផង​!


សូម​យាង​មកជិត​ព្រលឹង​របស់ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​; ដោយសារតែ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​បង់ថ្លៃលោះ​ទូលបង្គំ​ផង​!


ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត​; ឱ​ព្រះ​អើយ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕


ឱ​ព្រះ​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​! ព្រះ​នៃទូលបង្គំ​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។


ក្ដីសង្ឃឹម​ដែល​ត្រូវបាន​ពន្យារពេល​ធ្វើឲ្យឈឺចិត្ត រីឯ​បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ជា​ដើមឈើ​នៃ​ជីវិត​។


ជាការពិត ស្ថានមនុស្សស្លាប់​អរព្រះគុណ​ព្រះអង្គ​មិនបានទេ ហើយ​សេចក្ដីស្លាប់​ក៏​សរសើរតម្កើង​ព្រះអង្គ​មិនបាន​ដែរ​; អ្នកដែល​ចុះទៅ​រណ្ដៅមរណៈ​នឹង​សង្ឃឹម​លើ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មិនបានឡើយ​;


ដ្បិត​យើង​មិន​តតាំង​ជារៀងរហូត​ទេ ក៏​មិន​ខឹង​ជាដរាប​ដែរ ក្រែងលោ​វិញ្ញាណ​របស់មនុស្ស​ជា​ខ្យល់ដង្ហើម ដែល​យើង​បាន​បង្កើត បាន​ចុះខ្សោយ​នៅមុខ​យើង​។


ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!


មនុស្ស​នឹង​បាត់ស្មារតី​ដោយ​ការភិតភ័យ និងការគិតស្មាន​អំពី​អ្វី​ដែល​នឹង​កើតមានដល់​ពិភពលោក ដ្បិត​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម