ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 143:8 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់

សូមមើលជំពូក

អាល់គីតាប

សូម​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់​តាំង​ពី​ព្រលឹម ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ដែល​ខ្ញុំ​ត្រូវ​ដើរ ដ្បិត​ខ្ញុំ​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 143:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ ហើយ​កាន់តាម​អស់ពី​ចិត្ត​។


ព្រះហស្ត​របស់ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​មានរូបរាងឡើង​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រៀនចេះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូមឲ្យ​ព្រះវិញ្ញាណ​ដ៏ល្អ​របស់ព្រះអង្គ នាំផ្លូវ​ទូលបង្គំ​ទៅ​ទឹកដី​រាបស្មើ​ផង​។


សូម​រក្សា​ព្រលឹង​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ សូម​ណែនាំ​ទូលបង្គំ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​ផង​! ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​រាបស្មើ​ផង​។


ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​នៅតែ​មួយភ្លែត រីឯ​សេចក្ដីសន្ដោស​របស់ព្រះអង្គ​នៅ​អស់មួយជីវិត​; មាន​ការយំសោក​នៅជាប់​អស់​មួយ​យប់ ប៉ុន្តែ​ព្រឹកឡើង​មាន​សម្រែកហ៊ោសប្បាយ​វិញ​។


យើង​នឹង​បង្រៀន​អ្នក ហើយ​ណែនាំ​អ្នក​ក្នុង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយគំនិត​អ្នក ដោយទុក​ភ្នែក​យើង​នៅលើ​អ្នក​។


នៅ​ពេលថ្ងៃ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ឲ្យមាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; នៅ​ពេលយប់ ចម្រៀង​របស់ព្រះអង្គ​នៅជាមួយ​ទូលបង្គំ ជា​សេចក្ដីអធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ​។


ព្រះ​គង់នៅ​ក្នុង​ទីក្រុងនោះ ហើយ​នាង​នឹង​មិន​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​នាង​នៅពេល​ព្រឹកព្រលឹម​មកដល់​។


ព្រះយេហូវ៉ា​អើយ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ​ផង សូម​តម្រង់​ផ្លូវ​របស់ព្រះអង្គ​នៅមុខ​ទូលបង្គំ​ផង​!


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ច្រៀង​អំពី​ព្រះចេស្ដា​របស់ព្រះអង្គ ហើយ​ច្រៀងដោយអំណរ​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក ដ្បិត​ព្រះអង្គ​ជា​ទីពឹងជ្រក​នៃ​ទូលបង្គំ និង​ជា​ជម្រក​នៅ​ថ្ងៃ​នៃ​ទុក្ខលំបាក​របស់​ទូលបង្គំ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូមឲ្យ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​បាន​អរសប្បាយ​ផង ដ្បិត​ទូលបង្គំ​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!


សូម​ចម្អែត​យើងខ្ញុំ​នៅ​ពេលព្រឹកព្រលឹម​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​ស្រែកដោយអំណរ ហើយ​អរសប្បាយ​ក្នុង​អស់ទាំង​ថ្ងៃ​របស់យើងខ្ញុំ​។


កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក ជា​អ្នកដែល​បង្រៀន​អ្នក​ឲ្យ​ទទួលប្រយោជន៍ ហើយ​នាំ​អ្នក​ឲ្យដើរ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ​។