នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង;
ទំនុកតម្កើង 143:7 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមឆ្លើយតបមកខ្ញុំជាប្រញាប់ ដ្បិតខ្ញុំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់មុខនឹងខ្ញុំឡើយ ដ្បិតខ្ញុំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ |
នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង;
ដ្បិតព្រះអង្គមិនបានមើលងាយ មិនបានស្អប់ខ្ពើមទុក្ខវេទនារបស់មនុស្សរងទុក្ខ ហើយក៏មិនបានលាក់ព្រះភក្ត្ររបស់ព្រះអង្គពីពួកគេឡើយ ផ្ទុយទៅវិញ នៅពេលពួកគេស្រែករកជំនួយពីព្រះអង្គ ព្រះអង្គក៏សណ្ដាប់ពួកគេ។
សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរបាវបម្រើរបស់ព្រះអង្គចេញដោយព្រះពិរោធឡើយ។ គឺព្រះអង្គហើយ ជាជំនួយរបស់ទូលបង្គំ! ព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំចាកចោល ឬបោះបង់ចោលទូលបង្គំឡើយ។
ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ! ថ្មដានៃទូលបង្គំអើយ សូមកុំនៅស្ងៀមនឹងទូលបង្គំឡើយ! ប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ ទូលបង្គំនឹងបានដូចជាពួកដែលចុះទៅរណ្ដៅមរណៈមិនខាន!
ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ និងខ្វះខាត ព្រះអម្ចាស់នៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!៕
សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីបាវបម្រើរបស់ព្រះអង្គឡើយ ដ្បិតទូលបង្គំស្ថិតនៅក្នុងទុក្ខលំបាក; សូមប្រញាប់ឆ្លើយនឹងទូលបង្គំផង!
សូមយាងមកជិតព្រលឹងរបស់ទូលបង្គំ ហើយប្រោសលោះទូលបង្គំ; ដោយសារតែពួកសត្រូវរបស់ទូលបង្គំ សូមបង់ថ្លៃលោះទូលបង្គំផង!
ទូលបង្គំអស់កម្លាំងដោយសារតែការស្រែកហៅរបស់ទូលបង្គំ បំពង់កទូលបង្គំបានស្ងួតហើយ; ភ្នែកទូលបង្គំបានស្រវាំង ទាំងរំពឹងលើព្រះនៃទូលបង្គំ។
ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ ហើយខ្វះខាត; ឱព្រះអើយ សូមប្រញាប់យាងមករកទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!៕
ឱព្រះអើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ! ព្រះនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយអន្ទះអន្ទែងចិត្តចំពោះទីធ្លារបស់ព្រះយេហូវ៉ា; ចិត្ត និងសាច់ទូលបង្គំស្រែកហ៊ោសប្បាយទៅកាន់ព្រះដ៏មានព្រះជន្មរស់។
ក្ដីសង្ឃឹមដែលត្រូវបានពន្យារពេលធ្វើឲ្យឈឺចិត្ត រីឯបំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ជាដើមឈើនៃជីវិត។
ជាការពិត ស្ថានមនុស្សស្លាប់អរព្រះគុណព្រះអង្គមិនបានទេ ហើយសេចក្ដីស្លាប់ក៏សរសើរតម្កើងព្រះអង្គមិនបានដែរ; អ្នកដែលចុះទៅរណ្ដៅមរណៈនឹងសង្ឃឹមលើសេចក្ដីពិតត្រង់របស់ព្រះអង្គមិនបានឡើយ;
ដ្បិតយើងមិនតតាំងជារៀងរហូតទេ ក៏មិនខឹងជាដរាបដែរ ក្រែងលោវិញ្ញាណរបស់មនុស្សជាខ្យល់ដង្ហើម ដែលយើងបានបង្កើត បានចុះខ្សោយនៅមុខយើង។
ខ្ញុំនឹងរង់ចាំព្រះយេហូវ៉ាដែលលាក់ព្រះភក្ត្ររបស់ព្រះអង្គពីវង្សត្រកូលយ៉ាកុប ខ្ញុំនឹងរំពឹងមើលទៅព្រះអង្គ!
មនុស្សនឹងបាត់ស្មារតីដោយការភិតភ័យ និងការគិតស្មានអំពីអ្វីដែលនឹងកើតមានដល់ពិភពលោក ដ្បិតអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។